ព័ត៌មានជាតិ
ការវិលមកទីតាំងដើមនៃ«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» រដ្ឋមន្ត្រីការពារជាតិ មានជំនឿថា នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះការយាងវិលត្រឡប់របស់«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» មកដល់ទីតាំងដើមដែលទ្រង់ធ្លាប់គង់ ហើយលោកមានជំនឿថា ការវិលនៃរូបសំណាក់មកលើទឹកដីអង្គរនេះ នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា និងជាដួងព្រលឹងតំណាងឱ្យខឿនការពារជាតិដ៏រឹងមាំ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានពណ៌នាតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៥ ខែឧសភាយ៉ាងដូច្នេះថា «ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ គឺជាព្រះបដិមាដ៏មានឫទ្ធានុភាព ជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព ភាពត្រជាក់ត្រជុំ ការពារទឹកដីកម្ពុជា និងបងប្អូនប្រជាពលរដ្ឋមិនថាខេត្តសៀមរាប ឬខេត្តឧត្តរមានជ័យ គឺប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។
លោករដ្ឋមន្ត្រីការពារជាតិ បានបួងសួងសូមឱ្យបារមីនៃព្រះបដិមាដ៏មានឫទ្ធានុភាពនេះ សណ្ឋិតនៅលើទឹកដីកម្ពុជា តាមថែរក្សា ឃុំគ្រង និងការពារបូរណភាពទឹកដីជាតិខ្មែរឱ្យរឹងមាំគង់វង្សជានិច្ចនិរន្ត៍។

រូបសំណាក់ព្រះវិស្ណុផ្លែងសរ គង់លើស្ដេចគ្រុឌ ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប រៀបចំពិធីសុំយាងពីខេត្តឧត្តរមានជ័យ មកកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវបំបែកទៅព្រលានយន្តហោះចាស់ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ព្រះវិស្ណុផ្លេងសរ គង់លើស្ដេចគ្រុឌនេះ ជារូបសំណាក់ដែលមានអត្តសញ្ញាណជាតិ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប។ការយាងត្រឡប់មកខេត្តសៀមរាបវិញ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


