ព័ត៌មានជាតិ
វិមានឯករាជ្យក្នុងក្រុងបាត់ដំបងសាងសង់សម្រេចបាន ៨៥ ភាគរយ
វិមានឯករាជ្យក្រុងបាត់ដំបងសាងសង់សម្រេចបាន ៨៥ ភាគរយ ដែលនេះជាសមិទ្ធិផល ប្រវត្តិសាស្ត្រមួយ ក្នុងសម័យសន្តិភាព។

មន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា វាជាតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតសម្រាប់ខេត្តបាត់ដំបងដើម្បីទាក់ទាញអារម្មណ៍ទាំងភ្ញៀវជាតិអន្តរជាតិ មកទស្សនាកម្សាន្តនឹងបានលើកកម្ពស់សេដ្ឋកិច្ចមួយផ្នែកទៀតដល់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផងដែរ។

រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ.ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ នៅថ្ងៃទី២៤ខែមេសានេះក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។

វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។
ក្រុមការងារសាងសង់បានឲ្យដឹងថា ការពន្លឿនការសាងសង់ទាំងថ្ងៃទាំងយប់នេះ ដើម្បីឲ្យសម្រេចឲ្យបានក្នុងដើមខែឧសភាខាងមុខនេះទាំងស្រុងងាយស្រួលក្រុមការងារបន្តធ្វើផ្លូវជុំវិញវិមានឯករាជបន្តទៀត ជាផលប្រយោជន៍សម្រាប់ក្នុងការធ្វើដំណើរទស្សនា កម្សាន្ត វិមានឯករាជ ដែលបានលេចចេញជារូបរាងដ៏ស្រស់ស្អាតក្នុងក្រុងបាត់ដំបងនាពេលនេះ៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


