ព័ត៌មានជាតិ
រដ្ឋាករទឹក សូមឱ្យពលរដ្ឋចូលរួមសន្សំសំចៃទឹកនិងផ្តល់ដំណឹងបើមានកន្លែងលេចធ្លាយបំពង់ទឹក
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើឱ្យពលរដ្ឋចូលរួមសន្សំសំចៃទឹកតាមរយៈការផ្ដល់ព័ត៌មានទឹកធា្លយដែលអាចកើតមាននៅតាមទីសាធារណៈ ឬមុខផ្ទះរបស់ពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ ឧសភា។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា បន្ទាប់ពីបានដាក់ដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដោយបានបញ្ចូនទឹកតាមរយៈបំពង់មេនាំទឹកស្អាត ដើម្បីផ្គត់ផ្គង់ និងបង្កើនសម្ពាធទឹកនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានប្រសើរឡើងដែលនេះអាចជាហេតុបង្កឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះប្រជាពលរដ្ឋ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងករណីប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាចូលរួមសន្សំសំចៃទឹកសូមប្រជាពលរដ្ឋផ្តល់ព័ត៌មានមករដ្ឋាករទឹកដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យ និងជួសជុលបានទាន់ពេលវេលា។
សម្រាប់លេខទំនាក់ទំនងរបស់ក្រុមការងាររដ្ឋាករទឹក ០៩៧ ៧៧១ ១១ ៧៩, ០៩៧ ៦៥១ ២២២២៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ