ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម ប្រញាប់ដាក់ពាក្យធ្វើតេស្ត ដើម្បីបានទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្មទាំងអស់ ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសា ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។

លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយទើបទទួលបាននៅថ្ងៃទី ១៣ ឧសភានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញ នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកកសិកម្ម តាមរយៈប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋលេខាធិការ បានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន ២៦ ដុល្លារអាមេរិក ដោយកាលបរិច្ឆេទ នៃការធ្វើតេស្តរួមមាន ថ្ងៃទី ១១ ឧសភា ,២១ ឧសភា ,២៥ ឧសភា ,២៦ ឧសភា ,១និង ២ មិថុនា ៦ ,៧ ១៤, ២៣, ២៤,និងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។

លោករដ្ឋលេខាធិការ បានបន្តទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា លិខិតឆ្លងដែន ឬ ប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី ៦០% ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន ៥០ នាក់ ក្នុង ១ ខែ។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ឆ្នាំ ២០២៣ នេះ កូរ៉េ ត្រូវការកម្លាំងពលកម្មពីប្រទេសកម្ពុជាប្រមាណជាង ១ ម៉ឺននាក់ ខណៈបច្ចុប្បន្នមានពលករខ្មែរកំពុងធ្វើការនៅកូរ៉េប្រមាណជាង ៤៥០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ