ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែងឱ្យសមត្ថកិច្ចច្រកទ្វារពង្រឹងសន្តិសណ្ដាប់ធ្នាប់ និងសុវត្តិភាពទេសចរណ៍
រដ្ឋបាលខេត្តស្ទឹងត្រែងបានក្រើនរំឭកឲ្យមន្ត្រីផ្នែកទេសចរណ៍ខេត្ត និងអាជ្ញាធរពាក់ពន្ធ័រួមគ្នាពង្រឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និងបង្កើនសុវត្ថិភាព ចំណីអាហារជាចម្បងនៅក្នុងពេលដែលប្រទេសកម្ពុជាមានរំហូរភ្ញៀវទេសចរអន្តរជាតិ ចេញចូលតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ ដើម្បីទាក់ទាញពួកគាត់ឱ្យមកម្តងហើយ ចង់មកម្តងទៀត។

លោក ញែម សារី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ប្រទសកម្ពុជាយើងមានមោទនៈភាពយ៉ាងខ្លាំងនៅឆ្នាំ២០២៣ នេះ ដោយបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្ក្រេម បង្ហាញឱ្យភ្ញៀវទេសចរទាំងថ្នាក់ជាតិនិងអន្តរជាតិ ថាកម្ពុជាមានសន្តិភាពយ៉ាងពេញលេញ និងបានឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
លោកបន្តថា៖ ជាក់ស្តែងនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនេះបច្ចុប្បន្នមានភ្ញៀវជាតិនឹងអន្តរជាតិឆ្លងកាត់និងមកលេងជាបណ្តើៗវិញហើយ ដូចនេះមន្ត្រីពាក់ពន្ធ័ទាំងអស់ត្រូវពង្រឹងនឹងបង្កើនការធ្វើបដិសណ្ឋាកិច្ចឲ្យបានល្អ ការលក់ដូរចំណីអាហារ ត្រូវមានអនាម័យ មានគុណភាព និងមានតម្លៃសមរម្យ។

លោក ទិនសត្យា មន្ត្រីសហការ ប្រចាំការនៅច្រកព្រំដែននេះ បានទទួលស្គាល់ថា៖ នេះជាយន្តការដ៍មានប្រសិទ្ធភាព ព្រោះថាផ្នែកបដិសណ្ឋាកិច្ចជាទុនមួយក្នុងការបង្កើនភាពស្និតស្នាលរវាងភ្ញៀវនឹងម្ចាស់ផ្ទះ ដូចនេះក្រុមកាងារនិងប្រឹងប្រែងអនុវត្តឱ្យបានល្អប្រសើរជាមួយភ្ញៀវដែលបានមកដល់ទីនេះ។
កញ្ញា ភីន ស្រីនីត អ្នកប្រតិបត្តិកិច្ចការផ្នែកលក់ដូរចំណីអាហារ បានបញ្ចាក់ថា៖ កិច្ចការងារទាំងឡាយទាំងពួងពួកគាត់បានធ្វើសហប្រតិបត្តិការល្អ ជាមួយភាគ្គីឡាវនឹងផ្នែកដៃគូពាក់ពន្ធ័នៅច្រកព្រំដែននេះ ទាំងផ្នែកទំនាក់ទំនង និងផ្នែកអាហាដ្ឋាន ដំណើរការទៅល្អ ដើម្បីជាការស្វាគមន៍ដល់ភ្ញៀវមកលេង នៅតំបន់នេះ ក៍ដូចជាក្នុងប្រទេសរបស់យើង។

កញ្ញាទទួលស្គាល់ថា៖ ភាពរួសរាយរាក់ទាក់បានបង្កើនការទាក់ទាញកាន់តែខ្លាំងធ្វើឲ្យភ្ញៀវពេញចិត្ត ចូលមកប្រទេសយើងបានកាន់តែច្រើន ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិផ្នែកទេសចរណ៍ ក្រុមការងារទាំងអស់នឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរ និងក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងឱ្យបានច្រើន។
សួមបញ្ចាក់ថា៖ ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជាឡាវនៅខេត្តស្ទឹងត្រែងក្នុងរដូវបើកការប្រកួតកីឡាស៊ីហ្ក្រេមនេះមានភ្ញៀវទេសចរអន្តរជាតិ ចេញចូលជារៀងរាល់ថ្ងៃដែលភាគច្រើនរួមមាន៖ ចិន-ថៃ-ឡាវ-បារាំង-អង្គគ្លេស-អាមេរិច-អូរស្ត្រាលី-ហ្វីលីពីន-ស្វីស-វៀតណាម-កូរេ-នឹងជប៉ុនជាដើម៕

អត្ថបទ៖ ងិនលីម
-
កីឡា៥ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
កីឡា៥ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ