ព័ត៌មានជាតិ
កម្ពុជាប្រកាសឆ្នាំ២០៣៥ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិកម្រិតអន្តរជាតិ
ក្រសួងទេសចរណ៍បានរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់កម្រិតអន្តរក្រសួងលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដោយមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី/ខេត្ត និងវិស័យឯកជនជាច្រើនរូប។

លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានចក្ខុវិស័យច្បាស់លាស់ គឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួងប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាក្បាលម៉ាស៊ីនរុញដោលកំណើននៃវិស័យសេដ្ឋកិច្ច-សង្គមដទៃ។

ផែនការយុទ្ធសាស្រ្តជាតិនេះដែរ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន ៣ រួមមាន៖
* គោលដៅយុទ្ធសាស្រ្តទី ១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍ជាមួយយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ រួមមាន៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ, ២-ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣-ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ៤-ការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍, ៥-ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍។
* គោលដៅយុទ្ធសាស្រ្តទី២ ផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ រួមមាន៖ ១-ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ២-ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ៣-ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។
* គោលដៅយុទ្ធសាស្រ្តទី៣ ផ្ដោតលើការលើកកម្ពស់បរិយាបន្នទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា ២-ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។
អង្គសិក្ខាសាលាក៏ទទួលបានធាតុចូលជាច្រើនទៀតពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកបំពេញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មានភាពសម្បូរបែប និងធានាបាននូវចីរភាព។
គួរជម្រាបថា សេចក្តីព្រាងនេះនឹងដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩ និងគ្រោងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យមុនដាក់ឆ្លងរាជរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


