ព័ត៌មានជាតិ
គណៈកម្មការផ្សារធំថ្មី ចែកបណ្ណសមធម៌ ដល់អាជីវករលក់តាមកញ្ច្រែងល្អី ជាង ១៥០ នាក់
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តែងបានណែនាំ គណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ពិនិត្យ និងអនុវត្តការងារអោយបានល្អប្រសើរជុំវិញ ការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ ទៅតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងមកដល់ពេលនេះ គណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ អនុវត្តការងារខាងលើបានល្អ ទាំងការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល។

លោក ស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី មានប្រសាសន៍ឱ្យដឹងនៅរសៀល ថ្ងៃទី២៧ ខែឧសភានេះថា អនុវត្តតាមការណែនាំរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារធំថ្មី បានស្នេីសុំបណ្ណសមធម៌សុខាភិបាល ដើម្បីចែកជូនបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី សរុប ២២៦ នាក់ ដោយក្នុងនោះលេីកទីមួយ ស្នើសុំចំនួន ៩៩ នាក់ លេីកទីពីរចំនួន ៦០ នាក់ និងលេីកទីបីចំនួន ៦៧ នាក់ ដោយបានទទួល និងប្រគល់ជូនពួកគាត់ចំនួន ១៥៧ នាក់។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ឧសភាកន្លងមកនេះ ដើម្បីឱ្យគណៈកម្មការផ្សាររដ្ឋទាំង២៥ បន្តចែកជូនអាជីវករលក់តាមកញ្ច្រែងល្អី ឱ្យបានគ្រប់ចំនួន។

គួរបញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខាភិបាល ចែកជូនក្រុមអាជីវករមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាព នៅ តាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់។ ក្រុមអាជីវករ បានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ ជូនពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាល ដោយបានចូលរួមសម្រួលកាត់បន្ថយការចំណាយប្រាក់កាសក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


