ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថាបណ្ណនេះអាចបើកថ្នាំលើសឈាម ទឹកនោមផ្អែមនៅមន្ទីរពេទ្យរដ្ឋក្បែរជំរុំភៀសសឹកបាន
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ ប្រាប់ពលរដ្ឋភៀសសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ថាពលរដ្ឋសមាជិកអាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែម នៅគ្រប់មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកនានា នៅក្បែរជំរុំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋទទួលបន្ទុកបង់ថ្លៃជំនួស។

លោកលើកឡើងដូច្នេះ នៅក្នុងពេលដឹកនាំក្រុមការងារនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ក្នុងមូលដ្ឋានខេត្តសៀមរាប។

ជាមួយគ្នានេះលោក បានស្នើពលរដ្ឋភៀសសឹក ថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសុខសន្តិភាពជូនកម្ពុជា និងការពារឱ្យបាននូវអធិបតេយ្យភាព បូរណភាពទឹកដី។

ក្នុងឱកាសនោះ លោក ចន ណារិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរៈយុទ្ធជននៅគ្រប់កន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងសៀមរាប។
លោក ចន ណារិទ្ធ បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនជនភៀសសឹក ទាំងការព្យាបាលជំងឺ ការថែទាំសុខភាព និងបញ្ហាប្រឈមនានា៕




-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


