ព័ត៌មានជាតិ
អភិបាលរងខេត្តប៉ៃលិន៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងការបង្កើតចំណេះដឹង និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង
សម្រាប់ដល់ប្រជាពលរដ្ឋម្នាក់ៗ។
លោកអភិបាលរងខេត្តបានថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET”។

នៅក្នុងឱកាសនោះដែរ លោក ម៉ើង លីដា មានប្រសាសន៍ថា ទិវានេះរៀបចំឡើងដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

លោកអភិបាលរងខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរការងារ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន អង្គភាពពាក់ព័ន្ធ សហគ្រាស ក្រុមហ៊ុន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានសហការ និងចូលចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ដែលសកម្មភាពនេះ បានសបញ្ជាក់ពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងខ្លាំងរបស់ក្រសួង ស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធនានា មកលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត និងមន្ទីរការងារ និងមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងតែសម្រេចបាននូវសមិទ្ធផលជាច្រើន តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ បើទោះបីជាកំពុងប្រឈមនូវវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្ត និងក្រសួង
នៅតែបន្តការជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោកស្រី យឿន ចាន់ឌី នាយិកាស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងឆ្នាំ២០២២មានសិស្សចូលរៀនសរុប៩៣៥នាក់ ស្រី ៥៤៣ នាក់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ មានសិស្សចូលរៀនសរុប ៥៥៨ នាក់ ស្រី ២០៤ នាក់ ក្នុងនោះចែកចេញជាកម្រិតសញ្ញាបត្រដូចជា កម្រិតសញ្ញាបគ្របច្ចេកទេស និងវិជ្ជាជីវៈ១(C១) មានសិស្សសរុប ៤១នាក់ ស្រី ២០ នាក់មានដូចខាងក្រោម៖
កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២(C២) មានសិស្សសរុប ១០០នាក់ ស្រី ៤៤ ផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


