Connect with us

ព័ត៌មានជាតិ

មកស្គាល់ហាងកាហ្វេ ៥ នៅភ្នំពេញ អាចឱ្យយើងចំណាយពេលសោយសុខនឹងការអាន

បានផុស

នៅ

ហាងកាហ្វេ បានក្លាយជាទីពេញនិយម សម្រាប់មនុស្សសម័យសតវត្សទី២១ ដែលគេច្រើនទុកជាកន្លែងជួបជុំពិភាក្សា ធ្វើការ ពិសេសសិស្ស-និស្សិតបានចាត់ទុកហាងកាហ្វេ ជាថ្នាក់រៀនក្រៅម៉ោងទៀតផង។ ដោយសារតែបែបនេះ បច្ចុប្បន្ន ការបើករបរហាងកាហ្វេ ពេញនិយមខ្លាំងណាស់ ហើយមានច្រើនបំផុត គឺក្នុងក្រុងភ្នំពេញតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ថ្វីបើជម្រើសហាងកាហ្វេមានច្រើន តែបរិយាកាសនិងភាពទាក់ទាញ រឹតតែសំខាន់ទន្ទឹមនឹងរសជាតិដែរ ព្រោះអ្នកខ្លះ​ បានចំណាយពេលច្រើនម៉ោងនៅទីនោះ។ បើក្រឡេកមកមើលហាងកាហ្វេមួយចំនួន ក្រៅពីផ្តោតលើអាជីវកម្ម ថែមទាំងបានរួមចំណែកក្នុងការលើកស្ទួយនូវការអាននៅកម្ពុជាផងដែរ ដោយការរៀបចំឱ្យមានសៀវភៅក្នុង ហាងរបស់ខ្លួន អាចអានដោយសេរី។ តើហាងកាហ្វេណាខ្លះ ដែលយើងអាចស្វែងរកការអានបាន?

១. វិទ្យាល័យ​កាហ្វេ
គ្រាន់តែបានឃើញខ្លោងទ្វារដើរចូលហាង ក្រាលដោយឥដ្ឋថ្នាក់រៀនសម័យមុន ឈ្មោះ រួមនឹងបរិយាកាសនៅទីនេះ ក៏ធ្វើឱ្យយើងនឹកដល់ពេលវេលាមួយដែលកន្លងផុតទៅបាត់ទៅហើយ គឺអំឡុងពេលដែលយើងប្រើពេលវេលាជាសិស្ស។
ឯ​ការ​រៀប​ចំ​នៅ​ខាង​ក្នុង គឺគេប្រើបែបផែនស្រដៀងនឹងថ្នាក់រៀនយ៉ាងដូច្នេះដែរ សូម្បីតែតុអង្គុយជាដើម​។ នៅទី​នេះ​​មានសៀវភៅជាច្រើនប្រភេទ ទាំងចំណេះដឹងជាភាសាបរទេស ភាសាខ្មែរ រួមនឹងប្រលោមលោទៀតផង។ គួរបញ្ជាក់ថា ទីតាំងហាងកាហ្វេមួយនេះ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

២. កាហ្វេស្វាង និងហាងសៀវភៅ​ – Swarng Café and Bookstore
មិនត្រឹមតែអាចទួលទានភេសជ្ជៈ អាហារឆ្ងាញ់ៗ ជាមួយនឹងការតុបតែងគួរឱ្យទាក់ទាញ ដែលរួមបញ្ចូលដោយសៀវភៅ សម្រាប់អានសម្បូរបែប និងថែមទាំងអាចទិញសៀវភៅជាច្រើនប្រភេទ រួមមានប្រលោមលោក និងការអប់រំផ្សេងៗ​ ដែលមានដាក់លក់ទៀតផង។ កាហ្វេស្វាង និងហាងសៀវភៅ​ (Swarng Café and Bookstore) នេះ​ ស្ថិតនៅ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​ចម្ងាយប្រមាណ ២គីឡូម៉ែត្រ​ពីវត្តភ្នំ។

៣. ខូ កាហ្វេ – CO- Creative Corners
មិនសូវជាខុសគ្នានឹងទីតាំងខាងលើប៉ុន្មានដែរ ហាងកាហ្វេមួយនេះ មានលក់ជូនទាំងភេសជ្ជៈនិងអាហារ និងមានរៀបចំ សៀវភៅជាច្រើន អាចអានដោយសេរី ដែលក្នុងនោះមានទាំងសៀវភៅជាភាសាបរទេសទៀតផង។ ជាមួយ​ទីតាំងធំទូលាយ ដែលរចនាឡើងប្រកបដោយភាពច្នៃប្រឌិត រួមនឹងបរិយាកាសនៅក្នុងហាងកាហ្វេផ្ទាល់ ទីនេះអាចទុកថាជាកន្លែង​ល្អ​មួយ សម្រាប់​ជួប​ជុំ​ពិភាក្សា មិនថាការងារ ឬការសិក្សានោះទេ។ ខូ កាហ្វេ មានទីតាំងនៅខណ្ឌទួលគោក និងអាគារ FunMall ។

៤. Lightbrary Coffee
បរិយាកាសដ៏ល្អដែលផ្តល់ជូនដោយហាងកាហ្វេមួយនេះ យើងអាចចំណាយពេលសោយសុខនឹងការអាន និងទទួល​ទាន​ភេសជ្ជៈតាម​ចំណង់​ចំណូលចិត្ត ដោយមិនធុញទ្រាន់ឡើយ។ ហាងកាហ្វេនេះ​ មានទីតាំងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

៥. ក្លេអូកាហ្វេ និងហាងសៀវភៅ – CLÉO Café and BookstoreBook
នៅខាងក្រោយផ្សារទំនើប Aeon2 សែនសុខ ហាងកាហ្វេដែលមាន​ការ​តុបតែង​បែប​ស៊ីវិល័យ ជាមួយ​បរិយាកាសអង្គុយ ទូលាយនៃជាន់ខាងលើ លម្អដោយទូដាក់សៀវភៅរាប់សិប យើងអាចអានដោយសេរី។ ឯផ្នែកខាងក្រោម ក៏មានសៀវភៅ​ជាច្រើន​ប្រភេទ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១១ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១៣ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ១៤ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម