Connect with us

ព័ត៌មានជាតិ

​​ផ្អាកសំណង់ដែលរងការរិះគន់ថាមានរូបរាងតូចចម្លែកនៅប្របប្រឡាយស្ទឹងមានជ័យ

បានផុស

នៅ

សំណង់មួយកន្លែងស្ថិតនៅប្របប្រឡាយស្ទឹងមានជ័យ សង្កាត់មានស្ទឹងមានជ័យ រាជធានីភ្នំពេញ​ត្រូវ​បានអាជ្ញាធរផ្អាកការសាងសង់​ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការរិះគន់ពីអ្នក​លេងបណ្ដាញ​សង្គម​ហ្វេសប៊ុកថា សំណង់នេះ មានរូបរាងតូចចម្លែកហើយបារម្ភប្រឈមបញ្ហាគ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងការរិះគន់ ម្ចាស់ផ្ទះបានពន្យល់វិញថា ដីខ្លួនត្រូវបានបរិច្ចាគជូនគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ហើយដី នៅសល់ម្ចាស់សាងសង់លំនៅឋានសម្រាប់រស់នៅសមរម្យ។

យោងតាមការបំភ្លឺរបស់សាលាសង្កាត់ស្ទឹងមានជ័យ ដោយបានស្រង់សម្តីពីម្ចាស់ផ្ទះបានគូសបញ្ជាក់ថា កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យ រាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឱ្យដោយមិនគិតថ្លៃ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣នេះថា ដើមឡើយទីតាំងដីនេះគឺជាដីស្ទឹង ហើយបន្ទាប់ពីការអភិវឌ្ឍហើយដីត្រង់ចំណុចនោះគឺរបស់ម្ចាស់ដីដែលសល់ហើយគាត់ក៏សង់ផ្ទះ។ ប៉ុន្តែលោកថា រូបថតតែមួយជ្រុងមើលទៅឃើញតូច ជាក់ស្ដែងម្ខាងទៀតធំ គឺរាងច្រមុះជ្រូក មិនតូចដូចរូបនោះទេ។

លោកចៅសង្កាត់បានឱ្យដឹងទៀតថា មន្ត្រីជំនាញការិយាល័យភូមិបាលចុះទៅត្រួតពិនិត្យធ្វើកំណត់ហេតុ ដោយផ្អាកការសាងសង់បណ្ដោះអាសន្នដើម្បីរង់ចាំការសម្របសម្រួលពីអ្នកបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម