ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និង មេយោធាថៃ ប្រឈម«ឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារប្រើ F-16 និង Gripen C/D វាយប្រហារតំបន់វប្បធម៌ និងជនស៊ីវិល
មេយោធាថៃសំខាន់ៗ ប្រឈម«ឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារតែការចេញបញ្ជាឲ្យប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen C/D វាយប្រហារតំបន់វប្បធម៌ និងជនស៊ីវិល ដែលជាបម្រាមដាច់ខាតក្នុងគោលដៅវាយប្រហារក្នុងសមរភូមិសង្គ្រាម។
កម្ពុជាអាចប្តឹង ប្រទេសថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារតែថៃបើកការបាញ់ប្រហារតាមផ្លូវអាកាសដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក និង ប្រភេទ Gripen C/D ដែលប្រទេសថៃបានទិញពីប្រទេសស៊ុយអែត តាមរយៈការចុះកិច្ចព្រមព្រៀងកាលឆ្នាំ២០០៨ និងទទួលយកមកប្រើប្រាស់កាលឆ្នាំ២០១១ នៅចុងសង្គ្រាមជាមួយកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។ កម្ពុជាក៏អាចប្តឹងទៅកាន់ប្រទេសស៊ុយអែត ដែលលក់យន្តចម្បាំង Gripen C/D ឲ្យថៃផងដែរ។

សារព័ត៌មានថៃ បានដកស្រង់ប្រភពពីកងទ័ពថៃ (RTA) និងមេញ្ជាការកងទ័ពជើងគោកភូមិភាគ២ អំពីការប្រើប្រាស់យន្តហោះចម្បាំង ប្រភេទ F-16 ដែលទិញពីអាមេរិក និងប្រភេទយន្តចម្បាំង Gripen C/D ពីប្រទេសស៊ុយអែតកាលឆ្នាំ២០១១ វាយប្រហារលើប្រទេសកម្ពុជា។
ការប្រើប្រាស់យន្តហោះចម្បាំងទាំងនោះក្នុងគោលដៅការពារខ្លួនគឺមិនខុសទេ ប៉ុន្តែការប្រើប្រាស់ដើម្បីគោលដៅវាយប្រហារឈ្លានពាន គឺខុសច្បាប់ ជាពិសេសនោះ គឺការប្រើប្រាស់វាយប្រហារលើទីតាំងជនស៊ីវិល មន្ទីរពេទ្យ ឬក៏ទីតាំងសម្បត្តិវប្បធម៌។
ការវាយប្រហារលើទីតាំងទាំងនេះត្រូវបានចែងថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»។
ប្រទេសថៃបានចាប់ផ្តើមទិញយន្តហោះចម្បាំងប្រភេទ Gripen C/D ដំបូងក្នុងឆ្នាំ២០០៨ ពេលដែលប្រទេសថៃបានបង្កជម្លោះរួចចូលឈ្លានពានកម្ពុជាលើតំបន់ប្រាសាទព្រះវិហារ ក្រោយកម្ពុជាបានដាក់បញ្ចូលតំបន់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យ។
តំបន់ប្រាសាទព្រះវិហារ កម្ពុជាបានឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិកាលឆ្នាំ១៩៦២។ តំបន់បុរាណដ្ឋានដ៏ពិសិដ្ឋនេះ ត្រូវបានថៃចូលឈ្លានពានកាន់កាប់ ដោយខុសច្បាប់រំលោភលើផែនទីដែលរដ្ឋាភិបាលសៀម (បច្ចុប្បន្នថៃ) បានចុះហត្ថលេខាយល់ព្រមក្នុងឆ្នាំ១៩០៤-១៩០៧៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


