ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ សិស្សានុសិស្ស ត្រូវអភិវឌ្ឍន៍ជំនាញមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សិស្សានុសិស្ស ត្រូវអភិវឌ្ឍន៍ជំនាញមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីអាចរៀបចំខ្លួនបានគត់មត់ និងទាន់ពេល សម្រាប់ភាពជោគជ័យទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការចាប់យកវិជ្ជាជីវៈនាពេលអនាគត ពិសេសឆ្លើយតបទៅនឹងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ នៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា កាលពីរសៀលថ្ងៃទី ២៦ កក្កដា លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យសិស្សានុសិស្ស ត្រូវចេះជំនាញថ្មីៗ នៅក្នុងយុគសម័យឌីជីថល ក្នុងនោះរួមមាន ចំណេះដឹងផ្នែកឌីជីថល ការវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជំនាញសហការ ការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហា ការសរសេរកូដ និងការគិតក្នុងការគណនា ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ ការយល់ដឹងពីវប្បធម៌ នៃជាតិសាសន៍ដទៃ និងការគ្រប់គ្រងខ្លួនឯង និងការគ្រប់គ្រងពេលវេលា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជំនាញជាមូលដ្ឋានដូចបានរៀបរាប់នេះ នឹងផ្តល់ភាពអង់អាចដល់ក្មួយៗ ក្នុងការរស់នៅ និងទាញយកប្រយោជន៍ពីយុគសម័យឌីជីថលប្រកបដោយប្រសិទ្ធភាព ដើម្បីក្លាយខ្លួនជាពលរដ្ឋឌីជីថល ប្រកបដោយទំនួលខុសត្រូវ និងសមត្ថភាព។

លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសិស្សជ័យលាភី ១៣៧ នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សាសម្រេចបាននូវក្តីស្រមៃរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា លទ្ធផលនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរួមគ្នាបណ្តុះបណ្តាលកុលបុត្រកុលធីតាដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្តានុពលនាពេលអនាគតសម្រាប់ប្រទេសជាតិយើង ជាពិសេសបាននាំមកនូវកិត្តិយស មោទនភាព ក្តីរំភើបរីករាយ និងស្នាមញញឹម ជូនក្រុមគ្រួសាររបស់ក្មួយៗ និងសូមលើកទឹកចិត្តក្មួយៗ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ក្មួយៗ ជ័យលាភី នាពេលនេះ នឹងខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសក្តានុពល និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលខាងមុខ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


