Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មកដល់ពេលនេះ ថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាយ៉ាងកំរោល ដោយគ្មានញញើតច្បាប់អន្តរជាតិ

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ទាហានថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាយ៉ាងកំរោល ដោយមិនញញើតច្បាប់អន្តរជាតិឡើយ ជាមួយគ្នានេះ ទីតាំងរំលោភបំពានពីភាគីថៃមកលើកម្ពុជាក៏មានការកើនឡើងពីតំបន់ជម្លោះនៅព្រំដែន រហូតរាលដាលដល់ទីតាំងផ្សេងៗទៀត។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ពីការវិវត្តនៃសភាពការណ៍នៃការប្រយុទ្ធគ្នា ដែលឈ្លានពានដោយភាគីថៃ លោកស្រី បានបញ្ជាក់ថា គិតពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ចាប់ពីម៉ោង៥ព្រឹក ថៃចាប់ផ្តើមបាញ់ប្លោងចូលជាំតែ បុស្បូវ ដោយមានការបាញ់ជាបន្តបន្ទាប់ និងរហូត។ ជាមួយគ្នានេះក្នុងស្ថានភាពទីតាំងផ្សេងៗនៅយោធភូមិភាគទី៤ នៅម៉ោង១០៖៤០នាទី យន្តហោះថៃបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅផ្លូវឡើងទៅប្រាសាទព្រះវិហារ។ ម៉ោង១១៖៥៦នាទី យន្តហោះថៃបានទម្លាក់គ្រាប់បែកចង្កោមនៅភ្នំខ្មោច រហូតដល់ម៉ោង២៖៣០នាទី ថ្ងៃចាប់ផ្តើមវាយចូលដោយរថក្រោះនៅក្នុងតំបន់វាលឥន្ទ្រី ត្រង់ចំណុចនេះ អ្នកនាំពាក្យថា សភាពការណ៍ចាប់ពីម៉ោង២៖៣០នាទី រៀងអន់ថយមកវិញ និងស្ងប់ស្ងាត់រហូតដល់ម៉ោង២២យប់។

អ្នកនាំពាក្យបន្តថា រហូតដល់ម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែកក្កដា ថៃចាប់ផ្តើមបាញ់ប្រហារមកលើកម្ពុជាដោយប្លោងទៅកាន់តំបន់វាលឥន្ទ្រី។ ម៉ោង២៖៣០នាទី ថៃបានវាយប្លោងដាក់តំបន់តាថាវ និងភ្នំខ្មោចដោយដ្រូនហោះសំកាំងជាប្រចាំ ជាមួយគ្នានេះ ម៉ោង៤៖៥០នាទីព្រឹកមិញ ថៃបានចាប់ផ្តើមវាយប្រហារដោយកាំភ្លើងធំចូលប្រសាទតាមាន់ធំ និងតាក្របី។ វេលាម៉ោង៦ព្រឹកមិញដូចគ្នា ថៃចាប់ផ្តើមវាយថ្មើរជើងបន្ថែមទៀតចូលតំបន់ភ្នំខ្មោច។

អ្នកនាំពាក្យ បញ្ជាក់៖ “គ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ ទាំងប្រាសាទតាមាន់ រហូតដល់តំបន់មុំបីខ្មាំងប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។ ក្នុងនោះ យើងឃើញថានៅតំបន់ភ្នំខ្មោច អានសេះ និងប្រាសាទព្រះវិហារ គឺការទម្លាក់គ្រាប់ កម្ទេចផ្លូវរបស់ភាគីថៃ”។

ជាការតបតទប់ទល់ជាមួយទង្វើដ៏គឃ្លើនរបស់ថៃនេះ អ្នកនាំពាក្យក្រសួងការពាជាតិកម្ពុជា ថា កម្លាំងកងទ័ពកម្ពុជានៅតែបន្តវាយបកវិញយ៉ាងសកម្ម និងមិនញញើត តស៊ូយ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជាឱ្យខានតែបាន។

ចំពោះស្ថានភាពនៅយោធភូមិភាគទី៥ លោកស្រី ម៉ាលី ​សុជាតា ថា មានភាពស្ងប់ស្ងាត់ត្រឡប់មកវិញ ពោល គឺមិនមានការវាយប្រហារលើកម្ពុជានោះទេ លើកលែងតែខេត្តបន្ទាយមានជ័យ មានការចល័តនូវសព្វាវុធ និងចល័តទ័ពពីខាងភាគីថៃ។

ក្នុងសន្និសីទខាងលើ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានឱ្យដឹងដែរថា ចំនួននៃការរំលោភបំពានពីភាគីថៃទាំងទទឹងទិស មិនរើសទីតាំង និងមិនរើសគោលដៅ បានបង្កវិនាសសកម្មយ៉ាងច្រើនជារៀងរាល់ថ្ងៃដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិល រួមមានវត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រងឥន្ធនៈ ផ្សារ ភូមិដ្ឋាន ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កវិនាសសកម្ម រងរបួសដល់ជនស៊ីវិលមានស្ត្រី និងកុមារ និងចាស់ជរាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម