ព័ត៌មានអន្ដរជាតិ
ត្រាំឲ្យថៃនិងកម្ពុជាឈប់បាញ់ភ្លាម ដោយដាក់គំនាបមិនធ្វើពាណិជ្ជកម្មជាមួយ
លោកត្រាំឲ្យថៃនិងកម្ពុជាបញ្ចប់សង្គ្រាមជាបន្ទាន់ ដោយគំរាមមិនធ្វើកិច្ចព្រមពៀងពាណិជ្ជកម្មជាមួយប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរ បើនៅតែប្រយុទ្ធគ្នាយ៉ាងសាហាវនេះ។
ក្រោយជំនួបតាមទូរស័ព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមរបស់លោក ដោយស្នើបែបចាប់បង្ខំឲ្យ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ធ្វើឲ្យមានឈប់បាញ់ និងបញ្ចប់សង្គ្រាមឥឡូវនេះតែម្តង។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth របស់លោកនៅមុននេះថា ៖«លោកទើបតែបាននិយាយទៅកាន់ នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធការបញ្ចប់សង្គ្រាម ជាមួយប្រទេសថៃ។ ខ្ញុំកំពុងហៅទៅកាន់នាយករដ្ឋមន្ត្រីស្ទីទីថៃ ឥឡូវនេះស្នើឲ្យមានបទឈប់បាញ់និងបញ្ចប់សង្គ្រាមដែលកំពុងតែបំផ្លិចបំផ្លាញ»។
លោកអះអាងថា រឿងនេះវាកើតចំពេលជាមួយគ្នា ដែលប្រទេសទាំងពីរនេះកំពុងតែចរចារឿងពាណិជ្ជកម្ម ប៉ុន្តែមិនចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយប្រទេសណាមួយ ប្រសិនបើពួកគេនៅតែប្រយុទ្ធនោះ ហើយខ្ញុំបានប្រាប់ពួកគេយ៉ាងដូច្នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើ

ប្រទេសកម្ពុជានិងប្រទេសថៃ កំពុងតែចរចាបញ្ចុះអត្រាពន្ធគយជាមួយសហរដ្ឋអាមេរិក ដោយប្រទេសនិមួយមានពេលដល់ថ្ងៃទី១សីហាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានលក្ខខណ្ឌល្អប្រសើរជាមួយបច្ចុប្បន្នដែលប្រទេសនិមួយជាប់ប្រមាណ៣៦ភាគរយនៃពន្ធនាំចូល ដែលធ្វើឲ្យប្រទេសនិមួយពិបាកធានាបាននូវការរស់រស់ក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួន។
ការព្រមរបស់លោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានជាមួយមកហើយ តាំងពីមុនផ្ទុះអាវុធទៅទៀត ដោយស្នើឲ្យភាគីថៃនាំយកករណីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលភាគីថៃតែងតែច្រានចោលដើម្បីគាបសង្កត់កម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


