ព័ត៌មានជាតិ
ពលរដ្ឋខ្មែរឥស្លាមខេត្តសៀមរាប ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់ទាហានខ្មែរ និងពលរដ្ឋជម្លៀសខ្លួន
ប្រជាពលរដ្ឋខ្មែរឥស្លាមខេត្តសៀមរាប ចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់ទាហានខ្មែរ និងពលរដ្ឋជម្លៀសខ្លួនតាមរយៈលោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប នារសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ប្រជាពលរដ្ឋខ្មែរឥស្លាមដែលមានស្មារតីស្រលាញ់ជាតិដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តក៏បានថ្លែងអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាបបានផងដែរ ។
លោក អែល សៀត តំណាងឲ្យពលរដ្ឋខ្មែរឥស្លាមខេត្តសៀមរាប ក៏បានថ្លែងថាដោយមានស្មារតីស្រលាញ់ជាតិ និងដើម្បីរួមចំណែកការពារជាតិមាតុភូមិ ក្នុងនាមជាតិខ្មែតែមួយ ដូច្នេះហើយថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបក៏បានកៀរគរ ប្រជាពលរដ្ឋខ្មែរឥស្លាម បាននាំគ្នាចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគរួមនិងថវិកាដើម្បីយកទៅជូនដល់វិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃដែលកំពុងការពារពីចោរឈ្លានពានផងដែរ៕
ដោយ៖ គឿនវេត


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


