ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាលអំពាវនាវឲ្យប្រយ័ត្នចំពោះជំងឺឆ្លង៧មុខដែលកើតញឹកញាប់ក្នុងរដូវភ្លៀង
មន្ត្រីជំនាញក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លង៧មុខដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀង។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង
សុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កក្កដានេះថា ជំងឺ៧មុខដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគនិងជំងឺលិបតូដែលឆ្លងពីទឹកនោមសត្វកណ្តុរធ្វើឲ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សាអាវភ្លៀងឆ័ត្រ និងស្បែកជើងលុយទឹក ងួតទឹកក្រោយពីត្រូវទឹកភ្លៀង បរិភោគទឹកក្តៅអន់ៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាដែលមានមានអនាម័យ និងមានជីវជាតិដូចជា វីតាមីនសេដែលមាន នៅក្នុងផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងបន្ថែពណ៌បៃតងចាស់ដូចជាផ្ទីស្លឹកងប់ ស្លឹកបាស់ ខាត់ណា សណ្តែកគួ និងប៉េងប៉ោះជាដើម។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ចំពោះអ្នកជំងឺផ្តាសាយធំត្រូវពាក់ម៉ាសឬយកក្រម៉ា ឬកន្សែងខ្ទប់មាត់ពេលក្អកឬកណ្តាស
ត្រូវបរិភោគទឹកយ៉ាងតិច២លីត្រក្នុង១ថ្ងៃដោយមិនត្រូវរងចាំរហូតដល់ស្រេកទឹកឡើយ និងត្រូវឧស្សាហ៍លាងដៃជាមួយនិងសាប៊ូនិងទឹកដើម្បីជៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារនិងអ្នកដ៏ទៃនិងហាមក្អកដាក់បាតដៃព្រោះវាអាចឆ្លងទៅអ្នកដ៏ទៃទៀតបានតាមរយៈការចាប់ដៃឬចាប់របស់ផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ជាងនេះទៅទៀតត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជាសំបកកង់ សំបកកង់ឡានត្រឡោកដូងនិងវត្ថុដែលអាចដក់ទឹកបានដើម្បីការពារកុមារពីជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋត្រូវបន្តពាក់ម៉ាសនៅកន្លែងប្រមូលផ្តុំនិងកន្លែងបិទជិតនិងឧស្សាហ៍លាងដៃជាមួយអាកុលនិងសាប៊ូជាមួយទឹកដើម្បីបង្ការការពារជំងឺកូវីដ១៩ផងដែរបើទោះបីជាកម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីច្រើនក៏ដោយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកក្ដដាខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


