ព័ត៌មានជាតិ
តើការលើកលែងទិដ្ឋាការរវាងកម្ពុជា និងប្រទេសអាស៊ានមានរយៈពេលប៉ុន្មានថ្ងៃ?
ការធ្វើដំណើរចេញ-ចូល ឬ ឆ្លងកាត់ទៅកាន់ប្រទេសណាមួយតម្រូវឱ្យអ្នកដំណើរត្រូវមានលិខិតឆ្លងដែន ក៏ដូចជាឯកសារមួយចំនួន ជាពិសេស ត្រូវសុំទិដ្ឋាការ ឬហៅថា វីសា (visa) ទើបអាចទទួលបានសិទ្ធិធ្វើដំណើរទៅប្រទេសនោះ។ ប៉ុន្តែយ៉ាងណា នៅក្នុងក្របខណ្ឌអាស៊ាន ការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋខ្មែរទៅកាន់ប្រទេសដែលជាសមាជិកអាស៊ាន គឺត្រូវបានលើកលែងទិដ្ឋាការ។

អនុលោមតាមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីការលើកលែងទិដ្ឋាការ រាល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនៅក្នុងតំបន់អាស៊ាននេះ គឺដើម្បីជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងលំហូរភ្ញៀវទេសចរណ៍ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស៊ានអាចធ្វើដំណើរឆ្លងកាត់ព្រំដែនគ្នាទៅវិញទៅមក ដោយមិនចាំបាច់សុំទិដ្ឋាការជាមុន និងកាត់បន្ថយការចំណាយថវិការបស់ពលរដ្ឋ។
ការលើកលែងទិដ្ឋាការរវាងកម្ពុជា និងបណ្ដាប្រទេសជាសមាជិកអាស៊ាន មានរយៈពេលកំណត់ផ្សេងៗគ្នា និងអាស្រ័យតាមប្រភេទលិខិតឆ្លងដែន។ ជាក់ស្ដែង ការធ្វើដំណើរ និងស្នាក់នៅរវាងកម្ពុជា និងព្រុយណេ ដោយមិនចាំបាច់ទិដ្ឋាការ មានសុពលភាព ១៤ថ្ងៃ ទាំងលិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនធម្មតា។

កម្ពុជា និងឥណ្ឌូណេស៊ី បានលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការ រយៈពេល១៤ថ្ងៃ ខណៈការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនធម្មតា មានរយៈពេល៣០ថ្ងៃ។ រីឯការលើកលែងទិដ្ឋាការរវាងកម្ពុជា និងហ្វីលីពីន មានរយៈពេល៣០ថ្ងៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ហើយរយៈពេល២១ថ្ងៃសម្រាប់លិខិតឆ្លងដែនធម្មតា។
ចំណែកកម្ពុជា និងឡាវ អាចស្នាក់នៅដោយមិនចាំបាច់ទិដ្ឋាការបានរហូតដល់រយៈពេល៩០ថ្ងៃសម្រាប់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ប៉ុន្តែ សម្រាប់លិខិតឆ្លងដែនធម្មតា រយៈពេលត្រឹម៣០ថ្ងៃ។ ចំពោះការធ្វើដំណើររវាងកម្ពុជា ជាមួយម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី មិនចាំបាច់សុំទិដ្ឋាការរយៈពេល៣០ថ្ងៃដូចៗគ្នាសម្រាប់លិខិតឆ្លងដែនទាំង៣ប្រភេទ។

ដោយឡែក កម្ពុជា និងមីយ៉ាន់ម៉ា ក៏ដូចជាប្រទេសថៃ អាចស្នាក់នៅដោយមិនចាំបាច់ទិដ្ឋាការបានរយៈពេល១៤ថ្ងៃសម្រាប់លិខិតឆ្លងដែនធម្មតា និង៣០ថ្ងៃសម្រាប់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។
រាល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនេះទៀតសោត ក៏នៅតែតម្រូវឱ្យអ្នកដំណើរត្រូវមានលិខិតឆ្លងដែនមានសុពលភាពយ៉ាងតិច៦ខែ ត្រូវទិញធានារ៉ាប់រងសុខភាព និងឯកសារចាំបាច់មួយចំនួនទៀតតាមតម្រូវការរបស់ប្រទេសគោលដៅដដែល៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ