Connect with us

ព័ត៌មានជាតិ

តើការបើកច្រកដឹកទំនិញតាមឡាវទៅចិននឹងចំណេញដល់វិស័យដឹកជញ្ជូនកម្ពុជាបែបណា?

បានផុស

នៅ

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា ប្រសិនបើកម្ពុជា អាចសម្របសម្រួលដឹកជញ្ជូនទំនិញ ឬកសិផលឆ្លងកាត់ប្រទេសឡាវតាមផ្លូវគោក ឆ្ពោះទៅចិន​ជោគជ័យ នឹងធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជា កាន់តែមានដំណើរការល្អ ដឹកជញ្ជូនបានច្រើន និងលឿន ជាពិសេសធ្វើ​ឱ្យចរន្តសេដ្ឋកិច្ចកាន់តែមានភាពរីចម្រើននៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ចាន់ដារ៉ា បានបន្តថា កន្លងមកកម្ពុជា ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗទៅទីផ្សារចិនតាមកំពង់​ផែខេត្តព្រះសីហនុ និងតាមផ្លូវគោកច្រកបាវិត ចូលទៅផែកាត់ឡៃ ប្រទេសវៀតណាម និងទៅតាមប្រទេសប្រទេស​ថៃជាដើម។

លោកមើលឃើញពីចំណុចវិជ្ជមាននៃគម្រោងបើកច្រកដឹកជញ្ជូនថ្មីនេះថា« ទី១ នឹងជួយបើកច្រកសេដ្ឋកិច្ចរវាងប្រទេស​ឡាវ និងកម្ពុជា លើវិស័យដឹកជញ្ជូននាំចេញនាំចូលរវាងប្រទេសទាំងពីរ និងទី២ ពាក់ព័ន្ធការដឹកជញ្ជូន​លក្ខណៈ​អន្តរជាតិ តាមផ្លូវគោក នឹងចំណាយពេលវេលាតិចជាងមុន ពោលគឺអាចលឿនជាងដឹកតាមផ្លូវទឹក»។

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ទៀតថា ខេត្តមួយចំនួន​នៃប្រទេសចិន នៅជាប់ព្រំដែនឡាវ គឺពុំមានផ្លូវទឹកនោះទេ ដូច្នេះគឺត្រូវតែដឹកជញ្ជូនតាមផ្លូវគោក ដែលអំណោយផល​ល្អសម្រាប់កម្ពុជា ដឹកជញ្ជូនទំនិញតាមច្រកនេះ។

បើតាមលោក ជា ចាន់ដារ៉ា ការបើកច្រកដឹកជញ្ជូនស្មើនឹងបើកច្រកសេដ្ឋកិច្ច នឹងមានលំហូរទំនិញទៅវិញទៅមក និងការនាំចេញទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលជួយឱ្យមានចរន្តសេដ្ឋកិច្ចរីកចម្រើន។

អ្នកវិនិយោគិនចិន ដែលមានរោងចក្រនៅកម្ពុជា បានស្នើឱ្យក្រសួង សម្របសម្រួលផ្នែកច្បាប់ ដើម្បីងាកមកដឹកជញ្ជូន​កសិផល តាមរយៈប្រទេសឡាវ ទៅកាន់ចិនវិញ ដោយសារការដឹកជញ្ជូនតាមរយៈប្រទេសថៃ និងវៀតណាម មានភាព​ស្មុគស្មាញ និងថ្លៃចំណាយខ្ពស់។

ក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា លោក គង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា​ កំពុងសម្របសម្រួល​ឱ្យមានការដឹកជញ្ជូនកសិផលដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិនតាមមធ្យោបាយផ្លូវគោក។ បើតាមលោក គង់ វិមាន ​ការធ្វើបែបនេះ ដើម្បីបន្ធូរបន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងភាពស្មុគស្មាញ ដែលកម្ពុជាធ្លាប់​តែពឹង​លើថៃ និងវៀតណាម។ សព្វថ្ងៃនេះ កសិផល ដែលនាំចេញទៅចិនតាមច្រកទាំងពីរនេះភាគច្រើនមានដូចជា ស្វាយ, ទុរេន, ស្វាយចន្ទី, ម្នាស់ និងស្រូវអង្ក ជាដើម។ 

អ្នកនាំពាក្យក្រសួងសាធារណការ រំពឹងថា ប្រសិនបើដំណើរការផ្លូវពាណិជ្ជកម្មនេះជោគជ័យ ការនាំចេញកសិផល​របស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយ។

កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានលើកឡើងថា ការសម្របសម្រួលឱ្យមាន​ការដឹកជញ្ជូនតាមប្រទេសឡាវទៅកាន់ទីផ្សារចិន គឺជារឿងប្រសើរបំផុត ជាពិសេសសម្រាប់ក្រុមហ៊ុនកញ្ញា​ដែលមាន​ទីតាំង​ស្ថិតនៅខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ឡាវស្រាប់។

ដូចគ្នានេះដែរ លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន បានលើកឡើងថា កន្លងមកការនាំចេញទៅចិនត្រូវឆ្លងកាត់ប្រទេសថៃ និងវៀតណាម មានភាពស្មុគស្មាញច្រើន ពិបាកក្នុងដឹកជញ្ជូន។ លោកថា ប្រសិនបើមានការសម្របសម្រួលឱ្យមានការនាំចេញតាមច្រកប្រទេសឡាវ ដោយពុំមានរបាំងសាំញ៉ាំច្រើន ជាឱកាសសម្រាប់នាំចេញទំនិញកសិផលរបស់កម្ពុជា កាន់តែធំបន្ថែមទៀត ទៅទីផ្សារចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម