Connect with us

ព័ត៌មានជាតិ

រដ្ឋសភា បន្តសម័យប្រជុំបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី

បានផុស

នៅ

រដ្ឋសភា នីតិកាលទី ៧ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០២៣នេះ បានបន្តសម័យប្រជុំលើកទី ១ ដើម្បី​បន្តបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ រដ្ឋសភា នីតិកាលទី ៧ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ សមាជិក-សមាជិការដ្ឋសភា នីតិកាលទី ៧ ចំនួន ១២៥រូប ដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១២០ រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៥រូប ត្រូវបានប្រកាសសុពលភាព និងបានយាង-អញ្ជើញចូលរួមធ្វើសច្ចាប្រណិធាន នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង រួចហើយដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីពេលកន្លងទៅថា បេក្ខជនសម្រាប់តំណែងប្រធាន និងអនុប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១មកម្លេះ។ ក្នុងនោះ លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី ៧នេះ ហើយឯកឧត្ដម ជាម យៀប អនុប្រធានទី ១ និងឯកឧត្ដម វង សូត នឹងក្លាយជាអនុប្រធានទី ២ នៃរដ្ឋសភា។

ចំពោះសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ នឹងត្រូវដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសមាសភាពភាគច្រើនជាយុវជនបន្តវេន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម