ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច៖ រដ្ឋដំឡើងពន្ធលើភេសជ្ជៈប៉ូវកម្លាំង នឹងកើនចំណូលពន្ធកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច មើលឃើញថា ការដំឡើងអត្រាពន្ធលើភេសជ្ជៈប៉ូវកម្លាំង នឹងជួយជំរុញកំណើនការប្រមូលពន្ធចូលរដ្ឋកើនឡើងកាន់តែខ្ពស់ថែមទៀត។

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកំណត់អត្រាអាករពិសេសដល់១៥% សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ខណៈបន្ថយអត្រាអាករពិសេសមក៥% សម្រាប់ភេសជ្ជៈសុខភាពផលិតក្នុងស្រុកមួយចំនួន ដូចជា ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈគ្មានឧស្ម័ន និងភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ជាដើម។ ដោយឡែក ១០ ភាគរយ ផ្សេងទៀត លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំណត់ខាងលើ។ តាមរយៈប្រកាសនេះ ពន្ធនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៣ តទៅ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងការប្រមូលពន្ធឡើងវិញ ដែលអាចធ្វើឱ្យចំណូលពន្ធមានការកើនឡើង។ បើតាមលោកបណ្ឌិត ការប្រកាសដំឡើងអត្រាអាករពិសេស លើផលិតផលភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរ ដែលត្រូវចូលជាធរមាននៅថ្ងៃទី ០១ ខែ កញ្ញាខាងមុខ នឹងជួយជំរុញកំណើនពន្ធដារបន្ថែមទៀត។

ក្រោយពីប្រកាសនេះចូលជាធរមាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ចំណូលពន្ធនឹងមានការកើនឡើង ខណៈការលក់រាយលក់រាយកំពុងជាប់គាំដោយសារវិបត្តិធ្លាក់ចុះនៃការចំណាយរបស់ប្រជាពលរដ្ឋ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់នាពេលថ្មីៗនេះថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេស ដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ មិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។
ទោះយ៉ាងណា រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


