ព័ត៌មានជាតិ
ឃើញឱកាសល្អ ម្ចាស់ភ្លេចដកសោរលួចបានសម្រេច ត្រូវអាវុធហត្ថឃាត់ខ្លួន
ជនសង្ស័យ២នាក់ ព្រោះតែឃើញឱកាសល្អ ដោយម្ចាស់ម៉ូតូភ្លេចដកសោរចេញ ទុកចោលខាងមុខតូបជួសជុលម៉ូតូដេកលក់មួយភាំង ក៏ធ្វើសកម្មភាពលួចបានសម្រេច តែមិនបានប៉ុន្មានម៉ោងផង ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន។
ជនរងគ្រោះមានឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកបានបញ្ជាដឹកនាំកម្លាំងអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពេលដែលកំពុងយកម៉ូតូទៅលក់នៅចំណុចមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-1605 នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បញ្ជូនមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោក នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យមានឈ្មោះ១ ស៊យ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះយ៉ុនបឿត ហៅ បឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះយកទៅលក់ពិតប្រាកដ។ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូជនរងគ្រោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕
អត្ថបទ ៖ វ៉ាន់ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


