ព័ត៌មានជាតិ
កម្ពុជាបញ្ជូនទ័ពមួកខៀវ១៨៤នាក់ទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់
កម្ពុជាបានបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវ១៨៤នាក់ ក្នុងនោះមានកម្លាំងនារី៣០នាក់ចេញទៅបំ ពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងគោលបំណងស្វែងរកសន្តិភាពសម្រាប់ប្រទេសមួយនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវនៅអកាសយាន្តអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ថ្លែងឱ្យដឹងថា នេះជាលើកទី១១ហើយ ដែលកម្ពុជានឹងបញ្ជូនកម្លាំងទៅ កាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ដែលត្រូវ បញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នឹងមកវិញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តថា ការបញ្ជូនកងវិស្វកម្មទាំង១៨៤នាក់ ត្រូវចេញទៅបំពេញបេសកកម្មនេះ ក៏មានអមដោយកម្លាំងដោះមីនផងដែរ គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹកបញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងចំនួនសរុបជាង៧៣០០នាក់ ក្នុងនោះមានស្ត្រីចំនួនជាង៤៥០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលីដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ