ព័ត៌មានអន្ដរជាតិ
អាមេរិកវេតូសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលជំរុញឲ្យមានបទឈប់បាញ់ហ្គាហ្សា
សហរដ្ឋអាមេរិក បានប្រើអំណាចវេតូម្តងទៀតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរារាំងសេចក្ដីសម្រេចដែលទាមទារបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងកើតមានវិបត្តិមនុស្សធម៌ដ៏សាហាវបំផុតមួយក្នុងសតវត្សទី២១នេះ។

សេចក្តីព្រាងសេចក្ដីសម្រេចដែលកំណត់ដោយអាល់ហ្សេរី និងគាំទ្រដោយសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ក្នុងចំណោម១៥ប្រទេស បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងការដោះលែងចំណាប់ខ្មាំងទាំងអស់។ អាមេរិកឈរតែម្នាក់ឯងក្នុងការប្រឆាំងនឹងវិធានការនេះ ដោយបោះវេតូក្នុងអំឡុងពេលសម័យប្រជុំកម្រិតខ្ពស់នៅល្ងាចថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥។
នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកលោកស្រី Dorothy Shea បានការពារការសម្រេចចិត្តនេះ ដោយលើកហេតុផលថា សេចក្ដីសម្រេចបរាជ័យក្នុងការទទួលស្គាល់នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាឫសគល់នៃការកើនឡើងភាពតានតឹងនាពេលបច្ចុប្បន្ន ពោលគឺការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ លោកស្រី Shea បាននិយាយថា «យើងមិនអាចគាំទ្រសេចក្ដីសម្រេចដែលមិនថ្កោលទោសក្រុមហាម៉ាស ឬតម្រូវឲ្យពួកគេទម្លាក់អាវុធចុះនោះទេ»។
ពាក់ព័ន្ធនឹងការវេតូនេះ ប្រទេសចិនបានចោទប្រកាន់អាមេរិកថាបានអនុញ្ញាតឲ្យបន្តការបង្ហូរឈាម ខណៈដែលរុស្ស៊ីបានរិះគន់អ្វីដែលខ្លួនហៅថា «ការការពារឯកតោភាគីនៃការឈ្លានពាន»។ បេសកជនប៉ាគីស្ថានបានហៅការវេតូនេះថាជា«ស្នាមប្រឡាក់អចិន្ត្រៃយ៍លើមនសិការរបស់ក្រុមប្រឹក្សា»។
ចក្រភពអង់គ្លេសដែលគាំទ្រសេចក្ដីសម្រេចនេះ ក៏បង្ហាញការមិនពេញចិត្តជាមួយទីក្រុងវ៉ាស៊ីនតោនដែរ ដោយថ្កោលទោសការរឹតបន្តឹងរបស់អ៊ីស្រាអែលលើជំនួយ និងយុទ្ធសាស្ត្រយោធាថា «មិនសមាមាត្រ និងបង្កផលវិបាក»។
ស្ថានការណ៍នៅហ្គាហ្សាបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ប្រជាជនប៉ាឡេស្ទីនជាង ៥៤ ០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ អង្គការជំនួយ រួមទាំងអ្នកដែលគាំទ្រដោយអាមេរិក បានផ្អាកប្រតិបត្តិការបន្ទាប់ពីមានការវាយប្រហារដ៏សាហាវនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ ដែលបង្កើនការភ័យខ្លាចនៃទុរ្ភិក្ស និងជំងឺរីករាលដាល។
សូមជម្រាបថា នេះជាលើកទី៦ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ដែលអាមេរិកបានវេតូលើសេចក្ដីសម្រេចដែលទាក់ទងនឹងបទឈប់បាញ់ និងការរិះគន់ប្រតិបត្តិកការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


