ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងជ្រើសរើសសិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ
ចាប់ពីឆ្នាំ ២០២៣ នេះទៅ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសសិស្សប្រឡងជាប់និទ្ទេស A, B, C ឲ្យចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួន។

បើយោងតាមឯកសារស្ដីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលចេញផ្សាយនៅក្នុងខែសីហា ឆ្នាំ ២០២៣ នេះ បានកំណត់កូតាសម្រាប់ “សិស្សនិទ្ទេស A, B, C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន” ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង)។
ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូច ធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងឯកសារដដែលនោះ ក៏បានលើកឡើងពីការអនុវត្ត “វិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកអប់រំ” ដោយទប់ស្កាត់មិនឲ្យមានករណីអន្តរាគមន៍។ រៀបចំ“រង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិនអាចកើនលើសពីមន្ត្រីរាជការផ្សេង។
រៀបចំការសិក្សា និងយន្តការ “ដោះស្រាយបញ្ហាលើស ខ្វះគ្រូ” ដោយផ្ដោតលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពគ្រូដែលមានស្រាប់ ជាជាងការផ្តោតលើការជ្រើសរើសគ្រូថ្មី (ដោយរៀបចំក្រុមការងារ អចិន្ត្រៃយ៍) និងរៀបចំយន្តការលើកទឹកចិត្ត, ព្រមទាំងផ្សារភ្ជាប់ជាមួយការអនុវត្តគន្លងអាជីព។

ពាក់ព័ន្ធនឹងការងារខាងលើនេះ ក្រសួងអប់រំ នឹងប្រើប្រាស់ថវិកាគម្រោង និងថវិកាជាតិ មកសិក្សាអំពីការដោះស្រាយបញ្ហាលើសខ្វះគ្រូ។ ជាមួយគ្នានេះ ក្រសួង នឹងធ្វើអាទិភាពចំណាយ ដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការដោះស្រាយបញ្ហារបស់គ្រូបង្រៀន ដូចជា ការសាងសង់ផ្ទះគ្រូ, ការបង្កើនប្រាក់ឧបត្ថម្ភគ្រូបង្រៀននៅតំបន់ជួបការលំបាក ។ល។ ពិនិត្យឡើងវិញ តំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការពិនិត្យឡើងវិញការឧបត្ថម្ភ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយយកថវិកាគម្រោងមកសិក្សា និងរៀបចំក្រុមការងារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


