Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ១៦ កញ្ញា សម្តេច ហ៊ុន ម៉ាណែត នឹងបន្តបំពេញទស្សនកិច្ចនៅទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៌អាស៊ាន-ចិន

បានផុស

នៅ

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នឹងបន្តអញ្ជើញបំពេញទស្សនកិច្ច នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ដើម្បីចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី ២០។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី។

ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣។ បន្ទាប់មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងបន្តអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ពោលគឺនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្ដែងការគួរសមជាមួយលោក លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី ហើយនិងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិនលើកទី ២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្ដង់ពិព័រណ៍កម្ពុជា ផងដែរ។

ក្នុងនោះដេរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយលើកទី ៣៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម