Connect with us

ព័ត៌មានជាតិ

យុវជនជាង ២០០នាក់ ទទួលលទ្ធផលល្អ ក្នុងវេទិកាការងាររបស់ NEA នាថ្ងៃទី ១៤ ខែកញ្ញា

បានផុស

នៅ

វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​ ២០២៣ បានបញ្ចប់ដោយរលូន ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាង ៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាង​ក្រុមហ៊ុនទាំង ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល យុវជនចំនួន ២០៧នាក់ បានសម្ភាសការងារជាប់ ដោយក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០នាក់ ខណៈអ្នកសម្ភាសជាប់បឋមមានចំនួន ១៨៧នាក់។

កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី ២ ដែលបានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON (Cambodia) Co,.Ltd បាននិយាយថា «នាងខ្ញុំទទួលបានការងារ​ធ្វើហើយ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាស​ការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួល​ដល់យុវជន ក្នុងការដាក់​ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ​ក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួម​ក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយ​ឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការ​ត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង ៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង  ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ។

ដើម្បីទទួលព័ត៌មានបន្ថែម អំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈ​មណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

 ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ណាតូ ថា សំណើសុំអាវុធពីសំណាក់ អ៊ុយក្រែន ប្រើលើសមរភូមិប្រយុទ្ធគឺ​លើសសមត្ថភាពផលិតរបស់សម្ព័ន្ធមិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកបន្ទាយមាស ស្រូវ​លក់បាន​តម្លៃ​ចាប់ពី ១២០០ រៀលទៅ ខណៈ​មួយ​ឆ្នាំ​ធ្វើ​បាន​ ២ ទៅ ៤ ដង

ជីវិតកម្សាន្ដ២ ម៉ោង មុន

យក់ ឋិតរដ្ឋា សុខៗ ស្រាប់តែពោលពាក្យស្រលាញ់ស្អប់ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

Sokha Hotels

ព័ត៌មានពេញនិយម