ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារចិនជួយពង្រឹងការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពដល់មន្ទីរពេទ្យកុមារជាតិ
មន្ទីរពេទ្យកុមារហ៊ូណាននៃប្រទេសចិនបានជួយពង្រឹង និងពង្រីកការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពដល់នៅមន្ទីរពេទ្យកុមារជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីបើកដំណើរការ បន្ទប់ Hunan Telemedicine និងការប្រគល់ទទួលសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ នៅមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារហ៊ូណាន ប្រទេសចិនបានជួយពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពនៅមន្ទីរពេទ្យកុមារជាតិឱ្យកាន់តែពេញលេញតាមតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណ និងជួយបណ្តុះបណ្តាលបន្តដល់និស្សិតធ្វើកម្មសិក្សា ព្រមទាំងបុគ្គលិកសុខាភិបាលតាមបណ្តាខេត្តផ្សេងៗផងដែរ។
លោកសាស្ត្រាចារ្យបានបន្តថា កាលពីឆ្នាំ២០២០ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារហ៊ូណានបានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យកុមារជាតិឱ្យកាន់ប្រសើរដើម្បីផ្តល់ជូននូវសេវាថែទាំព្យបាលទារកនិងកុមារដ៏គួជាទីទុកចិត្ត របស់អតិថិជន។

លើសពីនេះបានបណ្តុះបណ្តាលបុគ្គលិកដោយផ្តោតលើជំនាញបច្ចេកទេសថែទាំព្យាបាលទារក រួមបញ្ចូលទាំងបញ្ហាផ្សេងៗដែលទាក់ទងនិងសុខភាពទារកផងដែរ។
សិក្សាជាមួយអ្នកជំនាញឯកទេសនៃមន្ទីរពេទ្យកុមារហ៊ូណាន តាមរយៈអនឡាញ និងសិក្សាដោយផ្ទាល់ រួមទាំងការជ្រើសរើសបុគ្គលិកមួយចំនួនទៅសិក្សាដោយផ្ទាល់នៅមន្ទីរពេទ្យហ៊ូណានទៀតផង។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបន្តទៀតថា បន្ថែមលើសពីនេះមានការផ្តល់ជូនសម្ភារៈបរិក្ខាវេជ្ជសាស្ត្រសម្រាប់ជួយសម្រួលដល់ការផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពស្របតាមបច្ចេកវិទ្យា។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ការបំពាក់ឧបករណ៍រៀបចំបន្ទប់ Telemedicineនេះគឺស្របតាមបច្ចេកវិទ្យាសម័យឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលបាននិងកំពុងជំរុញដើម្បីឆ្ពោះទៅប្រព័ន្ធមន្ទីរពេទ្យឌីជីថល។
លោកនាយកមន្ទីរពេទ្យកុមារជាតិជឿជាក់ថា សកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារហ៊ូណាន នឹងជួយពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពនៅមន្ទីរពេទ្យកុមារជាតិឱ្យកាន់តែពេញលេញតាមតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណ និងការជួយបណ្តុះបណ្តាលបន្តដល់និស្សិតធ្វើកម្មសិក្សា ព្រមទាំងបុគ្គលិកសុខាភិបាលតាមបណ្តាខេត្តផ្សេងៗផងដែរ។

លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិបានកោតសើសើរចំពោះសណ្តានចិត្តរបស់ភាគីនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមន្ទីរពេទ្យហ៊ូណាន ដែលបានប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកពង្រឹងសមត្ថភាពផ្នែកទារក និងកុមារនៃមន្ទីរពេទ្យកុមារជាតិ ទាំងការផ្តល់នូវចំណេះដឹង និងជំនួយជាសម្ភារៈផងដែរ ដើម្បីគាំទ្រដល់ដំណើរការនៃការផ្តល់សេវាតាមតម្រូវការក្នុងពេលបច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ គឺទស្សនវិស័យសម្របតាមបច្ចេកវិទ្យា ដូចដែលបានជួយរៀបចំបន្ទប់ Telemedicine ព្រមទាំងបំពាក់នូវសម្ភារអោយដំណើរការផងដែរ។
លោកស្រីសាស្ត្រាចារ្យបានមានប្រសាសន៍ថា នេះគឺជាចំនុចអភិវឌ្ឍថ្មីមួយទៀតដែលមន្ទីរពេទ្យកុមារជាតិពុំធ្លាប់មានពីមុន។ ការអភិវឌ្ឍនេះគឺស្របពេលជាមួយនឹងទស្សនវិស័យរបស់ក្រសួងសុខាភិបាលក៏ដូចជាការការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែប្រឹងប្រែងពន្លឿននឹងលើកកម្ពស់បច្ចេកវិទ្យាទំនើបក្នុងវិស័យសុខាភិបាល និងជាចំនុចអាទិភាពរបស់រាជរដ្ឋាភិបាលអណត្តថ្មីផងដែរ។
លោកស្រីសាស្ត្រាចារ្យបានបន្តថា សក្តានុពលរបស់មន្ទីរពេទ្យកុមារជាតិនឹងជួយសម្រួលដល់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណ និងការបណ្តុះបណ្តាលបន្តនូវធនធានមនុស្សក្នុងវិស័យសុខាភិបាលផងដែរជាពិសេសលើជំនាញថែទាព្យាបាលកុមារ និងទារកដែលឈានទៅរកការកាត់បន្ថយអត្រាមរណភាពកុមារទារកកាន់តែប្រសើរ៕
អត្ថបទៈ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន