ព័ត៌មានអន្ដរជាតិ
សង្គ្រាម ឥណ្ឌា-ប៉ាគីស្ថាន ផ្ទុះឡើងហើយ!
ទីបំផុត សង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន បានផ្ទុះឡើងហើយ ដោយឥណ្ឌាបើកការវាយប្រហារលើទីតាំង៩កន្លែងក្នុងតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថាន ខណៈទីក្រុងអ៊ីស្លាម៉ាបាដ ប្រកាសសងសឹកវិញដោយមិនប្រណីដៃឡើយ។

តាមការចុះផ្សាយរបស់ BBC ដោយដកស្រង់ប្រភពយោធាប៉ាគីស្ថាននៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥, មីស៊ីលឥណ្ឌា បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះរួមមានទាំងកុមារ២នាក់ផងដែរ ចំណែកមនុស្ស១២នាក់រងរបួស ខណៈការផ្ទុះដ៏ធំបានអង្រួនតំបន់ Muzaffarabad។
ដ្បិតតែភាគីឥណ្ឌាអះអាងថា ពួកគេវាយប្រហារនេះដើម្បីកម្ទេចជំរំក្រុមភេរវករក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif ប្រាប់ទូរទស្សន៍រដ្ឋថា ឥណ្ឌាបាញ់មីស៊ីលចេញពីដែនអាកាសរបស់ខ្លួន ធ្លាក់ចំតំបន់ស៊ីវិល ហើយការអះអាងពីការកំណត់គោលដៅភេរវករនោះ គឺមិនពិតទេ។

ក្នុងការវាយប្រហារនោះដែរ ភាគីប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៣គ្រឿងនិងដ្រូនមួយគ្រឿង ប៉ុន្តែមិនបញ្ជាក់ទីតាំងនៃការធ្លាក់ឡើយ។
ក្រោយឥណ្ឌាបើកប្រតិបត្តិការយោធា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកោះប្រជុំជាបន្ទាន់ជាមួយគណៈកម្មការសន្តិសុខជាតិ ហើយហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» និងប្រកាសពីសិទ្ធការពារខ្លួននិងប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើស។

ដោយសារតែស្ថានការណ៍ធ្ងន់ធ្ងរ ប៉ាគីស្ថាន បានសម្រេចបិទដែនអាកាសនៅជុំវិញទីក្រុង Lahore នាភាគខាងជើងប្រទេស និងទីក្រុង Karachi ខណៈយន្តហោះមួយចំនួនត្រូវប្តូរផ្លូវហោះហើរ។
សូមជម្រាបថា ការវាយប្រហារថ្ងៃពុធនេះ គឺជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១៩ ដែលឥណ្ឌាបាញ់ចូលដីប៉ាគីស្ថាន បន្ទាប់ពីខ្លួនបានស្តីបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដែលបានសម្លាប់យោធាឥណ្ឌាយ៉ាងតិច៤០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា-ប៉ាគីស្ថាន ប្រើធម៌ក្តៅសងសឹកដាក់គ្នា ធ្វើឲ្យពិភពលោក ភ័យផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


