ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំងៗចំពោះអ៊ុយក្រែន ដោយបញ្ជាក់ថា ការរស់រានមានជីវិតរបស់ក្រុងកៀវមិនអាចធានាបានឡើយ បើអ៊ុយក្រែនបើកការវាយប្រហារលើទីក្រុងមូស្គូ ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជម្នះ៩ឧសភាខាងមុខ។

លោក Medvedev បានប្រកាសនៅលើបណ្ដាញសង្គមតេឡេក្រាមកាលពីថ្ងៃទី៣ឧសភា ដោយឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទាក់ទងនឹងសុវត្ថិភាពរបស់ឥស្សរជនបរទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុងមូស្គូថា៖ «ប្រសិនបើមានការបង្កហេតុពិតប្រាកដនៅថ្ងៃទី៩ខែឧសភា គ្មាននរណាម្នាក់អាចធានាថាទីក្រុងកៀវនឹងរស់រានមានជីវិតដល់ថ្ងៃទី១០ខែឧសភានោះទេ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលបីថ្ងៃរាប់ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភា ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទីពីរ។
យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំអន្តរជាតិដែលចូលរួមក្នុងទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះនេះឡើយ។ លោកប្រាប់ថា៖ «យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក ដូច្នេះហើយយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នកទេ»។
លោក Medvedev បានច្រានចោលការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ហើយថាវាជា«ការបង្កហេតុដោយពាក្យសម្ដី» និងបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់បានស្នើសុំការធានាសន្តិសុខពីអ៊ុយក្រែនសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី៩ខែឧសភានោះទេ។ លោកបានព្រមានថា ការវាយប្រហារណាមួយរបស់អ៊ុយក្រែននៅថ្ងៃជ័យជម្នះនឹងនាំឲ្យមានការសងសឹកយ៉ាងធ្ងន់ធ្ងរមិនខាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


