ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
ទីក្រុងមូស្គូត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋានធំទាំង៤របស់ខ្លួនជាបណ្តោះអាសន្នសិនដើម្បីសុវត្ថិភាព បន្ទាប់ពីអ៊ុយក្រែន បើកប្រតិបត្តិការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ២យប់ជាប់គ្នា។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៦ខែឧសភាឆ្នាំ២០២៥, អាកាសយានដ្ឋានអន្តរជាតិធំទាំងបួននៅក្នុងទីក្រុងមូស្គូមានដូចជា Sheremetyevo, Domodedovo, Vnukovo និង Zhukovsky។
ការបិទនេះបង្កផលប៉ះពាល់និងរំខានដល់ជើងហោះហើររាប់រយជើង ជាពិសេសចំពោះក្រុមហ៊ុនអាកាសចរណ៍ Aeroflot, SkyTeam, S7, Oneworld, Star Alliance, Turkish Airlines និង Wizz Air Abu Dhabi។

ពាក់ព័ន្ធការវាយប្រហារនៅរដ្ឋធានីនៃប្រទេសរុស្ស៊ីនេះដែរ បើតាមការចុះផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែនចំនួន១៩គ្រឿងត្រូវស្ទាក់ចាប់បាន ខណៈអភិបាលក្រុងមូស្គូលោក Sergey Sobyanin បញ្ជាក់ថា គ្មានជនស៊ីវិលណាម្នាក់បាត់បង់ជីវិតឬរងរបួសក្នុងហេតុការណ៍នេះទេ។
ស្របពេលជាមួយគ្នានោះ លោកនិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុដើម្បីវាយតម្លៃការខូចខាត និងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង។

ការវាយប្រហារនេះកើតឡើង ចំពេលរុស្ស៊ី កំពុងត្រៀមរៀបចំប្រារព្ធខួបលើកទី៨០នៃបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមានបទឈប់បាញ់ជាឯកតោភាគីរយៈពេលបីថ្ងៃ ដើម្បីប្រារព្ធពិធីនេះ ប៉ុន្តែមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បដិសេធ ដោយនិយាយថា ទីក្រុងកៀវទទួលយកតែបទឈប់បាញ់រយៈពេលវែងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ ខ្ញុំសង្ឃឹមថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើក្នុងជម្លោះអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


