ព័ត៌មានអន្ដរជាតិ
តើឥណ្ឌា ប្រើអាវុធអ្វី វាយប្រហារ ប៉ាគីស្ថាន ?
ជាការសងសឹកចំពោះអំពើភេរវកម្មនៅតំបន់កាស្មៀរដែលសម្លាប់ទេសចរមួយក្រុមកាលពីថ្ងៃទី២២ខែមេសា ឥណ្ឌាក៏សម្រេចចិត្តបើកប្រតិបត្តិការ «Sindoor» វាយប្រហារតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថានវិញ ជាលទ្ធផលបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត នៅថ្ងៃទី៧ខែឧសភា។

ដ្បិតតែមានសេចក្តីរាយការណ៍ថា ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿងក៏ពិតមែន ប៉ុន្តែទីក្រុងញូវដែលីបានប្រកាសពីជោគជ័យ ក្នុងការកម្ទេចជំរំភេរវករក្នុងទឹកដីប៉ាគីស្ថាន ជាមួយនឹងមីស៊ីល SCALP និងគ្រាប់បែក AASM Hammer ដែលបាញ់និងទម្លាក់ចេញពីយន្តហោះចម្បាំង Rafale ផលិតនៅប្រទេសបារាំង។

SCALP ជាមីស៊ីលផលិតដោយក្រុមហ៊ុនបារាំង MBDA មានសមត្ថភាពបាញ់នៅលើអាកាស ជាមួយរយៈចម្ងាយ៥៦០គីឡូម៉ែត្រ។ វាមានទម្ងន់ ១ ៣០០គីឡូក្រាម អាចបំពាក់ក្បាលគ្រាប់ BROACH ទម្ងន់៤៥០គីឡូក្រាម ដែលបង្កការផ្ទុះធំធេង។ ចំពោះតម្លៃវិញ មីស៊ីលនេះ មានតម្លៃប្រហែល ១.៨លានដុល្លារអាមេរិកក្នុងមួយគ្រាប់។
ចំពោះគ្រាប់បែក AASM Hammer វិញ, គ្រាប់បែកនេះផលិតនៅបារាំងដូចគ្នា ប៉ុន្តែដោយក្រុមហ៊ុន Safran Electronics & Defense។ វាជាប្រភេទគ្រាប់បែក ទម្លាក់ចំគោលដៅចំៗ ជាពិសេសចាប់សញ្ញាអគារនិងយានយន្តបានច្បាស់។ សម្រាប់តម្លៃ គ្រាប់បែកនេះមានតម្លៃចន្លោះពី ២០ទៅ៣០ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


