ព័ត៌មានជាតិ
រយៈពេល ១ខែ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេស ៣លើក ដោយនាំមកនូវជោគជ័យធំធេង
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលត្រឹម ១ខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ ៣លើក ដោយនាំមកនូវជោគជ័យធំធេង ទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិមាតុភូមិ និងប្រជាជន។

ការឲ្យដឹងនេះ បានធ្វើឡើងតាមរយៈសេចក្ដីប្រកាស ស្ដីពី បេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល ១ខែ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ ១ខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ ៣លើក ដោយនាំមកនូវជោគជ័យធំធេងទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជន។

តាមរយៈបេសកកម្មទាំងនេះ កិត្យានុភាពជាតិ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណ បានផ្តល់ប្រយោជន៍យ៉ាងធំធេង និងឆាប់រហ័សដល់ប្រជាពលរដ្ឋ។ កាន់តែពិសេសទៀតនោះ យុទ្ធសាស្ត្របញ្ចកោណនេះទៀតសោត ក៏ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដោយសារតែយុទ្ធសាស្ត្រនេះ បានលើកស្ទួយសង្គម-សេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរជាង ២,៥០០នាក់ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ដែរថា បេសកកម្មក្រៅប្រទេសទាំង ៣លើក ពោលគឺនៅឥណ្ឌូនេស៊ី ប្រទេសចិន និងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បីសម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ។
កិច្ចការទាំង ៣នោះ រួមមាន៖ ការងារការទូត៖ ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ ការងារនយោបាយ៖ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិក របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ការងារសេដ្ឋកិច្ច៖ គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ ទាញភ្ញៀវទេសចរណ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយ ក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញបានដាក់ចេញ និងចាប់ផ្ដើមអនុវត្តប្រកបដោយភាពស្វាហាប់នូវយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី ១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


