Connect with us

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ចពង្រីកវិសាលភាព“ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពង្រីកវិសាលភាពនៃការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ ដើម្បីពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃ ការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យកាន់តែ មានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី ១៦ ខែ​តុលា ក្រសួងកំពុងដាក់ឱ្យដំណើរការ “ប្រព័ន្ធ​គ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិរយៈពេលបំពេញ​ការងារប្រចាំថ្ងៃម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យសែន “Attendance QR” ហើយបង្កើតជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយ​ដៃក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃ ការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមលិខិតបទដ្ឋាន​គតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យ ក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាពនៃសមិទ្ធកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មការងារគ្រប់គ្រង វិន័យនេះប្រព្រឹត្តទៅដោយរលូននិងដំណើរការដោយជោគជ័យ ក្រសួងសូមធ្វើការណែនាំសែ្កនប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការរៀងរាល់ពេលឆ្លងកាត់ទ្វារសុវត្ថិភាព ចំពោះអង្គភាពមិនមានបំពាក់ទ្វារសុវត្ថិភាពត្រូវស្តែន “Attendance QR” តាមរយៈកម្មវិធី “MEF Profile” នៅលើ Smartphone ដូចដែលនាយកដ្ឋានបុគ្គលិកបាន ធ្វើការផ្សព្វផ្សាយណែនាំអនុវត្តកន្លងមក។ នៅរៀងរាល់ដំណាច់ខែ គ្រប់ប្រធានអង្គភាពត្រូវរៀប​ចំតារាងផ្តល់ព័ត៌មានមកនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួង អំពីអវត្តមានមន្ត្រីដោយឈរលើមូលដ្ឋានត្រឹមត្រូវ លិខិតបញ្ជាក់អំពីមូលហេតុនៃការខកខានស្កែនប័ណ្ណសម្គាល់ខ្លួន ឬ “Attendance QR”។ ចំពោះឯកសារ​អំណះអំណាងពាក់ព័ន្ធនានា ត្រូវរក្សាទុកនៅតាមអង្គភាពសាមីដែលនឹងត្រូវក្លាយ ជាកម្មវត្ថុនៃសវនកម្មនិងការត្រួតពិនិត្យបុគ្គលិកប្រចាំឆ្នាំ ឬបេសកកម្មត្រួតពិនិត្យដោយមិនជូនដំណឹងជាមុន។

ក្រសួងបានបញ្ជាក់ថា បញ្ជីសម្រង់វត្តមានប្រចាំខែដែលទាញចេញពីប្រព័ន្ធនេះ នឹងក្លាយទៅមូលដ្ឋានប្រើប្រាស់ក្នុងការពិនិត្យវាយតម្លៃក្នុងយន្តការលើកទឹកចិត្តគ្រប់ប្រភេទជូនមន្ត្រីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួង មានភារកិច្ចគាំទ្រដល់គ្រប់អង្គភាពលើការដាក់ឱ្យដំណើរការ និងការ ប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” និងកម្មវិធី “MEF Profile”។

ទន្ទឹមនេះ នាយកដ្ឋានបុគ្គលិកត្រូវតាមដាន និង សម្របសម្រួលផ្ទៀងផ្ទាត់លើការស្រង់វត្តមានឱ្យកាន់តែមានសុក្រឹតភាព និងប្រព្រឹត្តទៅដោយរលូន។ ក្នុងករណីពិនិត្យឃើញមន្ត្រី នៅអង្គភាពណាមួយមិនបានបំពេញកាតព្វកិច្ចការងារពេញ​លេញ ត្រូវបន្តនីតិវិធីត្រួតពិនិត្យ និងរៀបចំការអនុវត្តទណ្ឌកម្មវិន័យ តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម