Connect with us

ព័ត៌មានជាតិ

ចំណងដៃ​ថ្មី​ផ្លូវ​ក្រាល​កៅស៊ូ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​សំរោង​

បានផុស

នៅ

​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​សំរោង ឃុំជើងគួន និង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ទទួលបាន​ចំណងដៃ​ថ្មី​ផ្លូវ​ក្រាល​កៅស៊ូ គិត​មកដល់ពេលនេះ ស្ថាបនា​បាន​ប្រមាណ៩០ភាគរយ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ស្រុក​សំរោងប្រាប់ឲ្យដឹងថា កាលពី​ថ្ងៃ​អង្គារ១២​រោច ខែមាឃ ឆ្នាំជូត​ទោស័ក ពុទ្ធ​សក រាជ ២៥៦៤ ត្រូវ​នឹងថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ លោក កេត ម៉ៅ អភិបាលនៃគណៈ​អភិបាលស្រុក​សំរោង បាន​ដឹកនាំ​មន្ត្រី​សាលាស្រុក ឃុំ ភូមិ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBST ដែល​កំពុងដំណើរការ​ចាក់​អ៊ុត​កៅស៊ូ​ស្រទាប់​ទី​០១ ពី​ចំណុច​ផ្សារ បត់រការ ទៅដល់​ទំនប់​ត្នោត​ទេ ប្រវែង​១២គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ឃុំ​សំរោង ឃុំ​ជើងគួន និង​ឃុំ​ទ្រា ស្រុក​សំរោង ខេ​តាកែវ ។​

គម្រោង​អភិវឌ្ឍន៍​ផ្លូវ១​ខ្សែ​នេះ បើ​គិត​មកដល់ពេលនេះ​ស្ថាបនា​បាន​ប្រមាណ៩០ភាគរយ​ហើយ គ្រោង​នឹង​បញ្ចប់​ការ​ក្រាល​កៅស៊ូ និង​ការស្ថាបនា​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង ខាង​មុខ​នេះ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE

សន្តិសុខសង្គម៣ នាទីutes មុន

អាជ្ញាធរខណ្ឌដូនពេញ ត្រៀមប្រើវិធានការក្ដៅដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បារបារាំង

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ណាតូ ចាប់ផ្ដើមយក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​បារម្ភ​អំពី​បច្ចេកវិទ្យា​ដ្រូន

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុង​ក្រចេះ បញ្ចប់​ការ​វាស់វែង​ដីធ្លីជាប្រព័ន្ធ ខណៈ​អាជ្ញាធរ​ខេត្ត​បន្ត​ជំរុញ​បញ្ចប់​​ទូទាំំង​ខេត្ត​នៅ​ឆ្នាំ​២០២៥

ព័ត៌មានជាតិ២២ នាទីutes មុន

ប្រមុខការពារជាតិ៖ កម្ពុជា មិនដកកងទ័ពចេញពីតំបន់ជម្លោះតាមការស្នើសុំរបស់ថៃឡើយ ព្រោះវាជាទឹកដីរបស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម