ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ប្រកាសតែងតាំងមន្រ្តីថ្មី ក្រោមរដ្ឋបាលលោកគួច ចំរើន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្តព្រះសីហនុដែលមានឯកឧត្តមគួច ចំរើន ជាអភិបាលខេត្ត បានធ្វើពិធីប្រកាសតែងតាំងតំណែងមន្រ្តីជាន់ខ្ពស់មួយចំនួននៅរដ្ឋបាលក្រុងព្រះសីហនុ។ ពិធីប្រកាសនេះធ្វើឡើងដោយមានការចូលរួមពីលោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ។

មន្រ្តីដែលតែងតាំងថ្មីនៅក្រុងព្រះសីហនុមានដូចជា៖
១-លោកស្រី សឹង សុវណ្ណនីសមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ។
២-លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ។
៣-លោកទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។
៤-លោកជួប សីហា ប្រធានការិយាល័យការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។
៥-លោកស្រី សាន សុម៉ាឡៃ ប្រធានអង្គភាពលទ្ធកម្ម សាលាក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានផ្តាំផ្ញើមន្រ្តីដែលតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមតួនាទីភារកិច្ចឱ្យបានហ្មត់ចត់។ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយរវាងថ្នាក់លើ និងថ្នាក់ក្រោមនិងបណ្ដាមន្ទីរអង្គភាពដៃគួរអភិវឌ្ឍន៍នានា។
បន្ទាប់ពីប្រកាសតែងតាំងរួច លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុថ្មី បានប្តេជ្ញាចិត្តខិតខំត្រង់ត្រាប់និងអនុវត្តខ្ជាប់ខ្ជួនគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ នឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជា ពិសេសទិសដៅ និងផែនការសកម្មភាពការងាររបស់រដ្ឋបាលក្រុង។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លងជំងឺកូវីដដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ឬប្រទេសវៀតណាម ត្រូវរាយការមកក្រុង ស្រុក ដើម្បីមានវិធានការធ្វើចក្តាឡែស័ក ១៤ថ្ងៃជាមុន ដើម្បីធានាកុំឲ្យឆ្លងចូលសហគមន៍៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


