ព័ត៌មានជាតិ
ក្រុមអ្នកវិភាគនៅកម្ពុជា ៖ ផែនទីបង្ហាញផ្លូវរបស់ក្រសួងការងារស្តីពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ គឺជាយុទ្ធសាស្ត្រដើម្បីឲ្យកម្ពុជាដើរទន្ទឹមនឹងប្រទេសជិតខាង
ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្ត្រដើម្បីទន្ទឹមនិងបណ្តាប្រទេសរីកចម្រើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់។

បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទីអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត និងធានាថា ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ មានសេចក្ដីថ្លៃថ្នូរ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។
លោកបណ្ឌិត គិន ភា អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជានេះជាការគូសវាសបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជាមួយដ៏ត្រឹមត្រូវក្នុងការដើរទៅរកជាប្រទេសមួយដែលពលរដ្ឋមានជំនាញវិជ្ជាជីវៈប្រចាំជីវិតច្បាស់លាស់សម្រាប់ពួកគេ។ ផែនទីបង្ហាញនេះជាយុទ្ធសាស្ត្រមួយដែលដើរអមទន្ទឹមគ្នាទៅនិងបណ្តាប្រទេសរីកចម្រើនមួយចំនួននៅក្នុងតំបន់ផងដែរ។

លោកបណ្ឌិតគូសបញ្ជាក់ថា កត្តា៤យ៉ាងដែលធ្វើឱ្យផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អជាវិជ្ជាមាននោះទី១ ឆន្ទៈនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទី២ ប្រើក្លាយផែនទីនេះជាក្របខណ្ឌនយោបាយ ទី៣ ឆ្លើយតបទៅស្ថានភាពរបស់ប្រទេសកម្ពុជា និងស្របទៅតាមក្របខណ្ឌតំបន់ និងពិភពលោក ទី៤ ពលរដ្ឋមានការយល់ដឹងខ្ពស់អំពីជំនាញវិជ្ជាជីវៈ និងទី៥ ត្រូវមានការចូលរួមយ៉ាងសកម្មពីដៃគូរអភិវឌ្ឍ និងវិស័យឯកជន។

លោកបណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ ជាយុទ្ធសាស្ត្រគន្លឹះមួយដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីប្រែក្លាយប្រទេសពីកម្លាំងអតិពលកម្ម ទៅជាប្រទេសមួយដែលពោពេញទៅដោយពលរដ្ឋមានជំនាញច្បាស់លាស់ឆ្លើយតបទៅនិងទីផ្សារការងារ ជាពិសេសនោះវាក៏ជាមួយផ្នែកចូលរួមយ៉ាងសកម្មលើផែនការយុទ្ធសាស្ត្រប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតមធ្យមមកកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ផងដែរ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ត្បិតថា ទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។ ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ដើម្បីសម្រេចមហិច្ឆតានេះ។ ទី១ ការពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសសរស្ដម្ភទាំងនេះ ក្រសួងរំពឹងថា នឹងមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


