Connect with us

ព័ត៌មានជាតិ

អនុសាសន៍ ១០ ចំណុច របស់សម្ដេច ហ៊ុន ម៉ាណែត នៅតំបន់ព្រៃស្ពឺ អនុវត្តបានពាក់កណ្ដាល

បានផុស

នៅ

នៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ និយោជិត លើកដំបូង ដែលរៀបចំឡើងក្នុងតំបន់ព្រៃស្ពឺ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ សីហា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំណុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារបានឱ្យដឹងថា កិច្ចការអាទិភាពក្នុងវិស័យការងារចំនួន ៥ចំនុច បានប្រកាសឱ្យអនុវត្តកន្លងមករួចមកហើយ រីឯអនុសាសន៍ទី៦ ទាក់ទងនឹងការរៀបចំបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវបានយកចិត្តទុកដាក់ និងបដិសន្ធិឡើងជាស្ថាពរ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវប្រកាសស្តីពី “ការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤ តទៅ ក្នុងគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់, ពង្រឹងប្រសិទ្ធភាពនៃយន្កការដឡស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម