ព័ត៌មានជាតិ
ហ្វូងសត្វប្រជៀវល្អាងភ្នំសំពៅ អ្នកស្រុកហៅកងទ័ពប្រជៀវដ៏ក្លាហាន ទាញកំណើនទេសចរណ៍កាន់តែច្រើន
ប៉ុន្មានខែចុងក្រោយចុងឆ្នាំ២០២៣ គេសង្កេតឃើញមានភ្ញៀវបរទេសសម្រុកមកទស្សនាហ្វូងសត្វប្រជៀវនៅភ្នំសំពៅ កាន់តែមានកំណើនគួរឲ្យកត់សម្គាល់ ដែលបានផ្តល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់នោះកាន់តែប្រសើរឡើង តាមរយះការលក់ដូរម្ហូបអាហារនំចំណីរួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗផង។

អាជីវករជាអ្នកលក់ដូរនៅតាមជើងភ្នំជិតល្អាងប្រជៀវបានលើកឡើងដូចៗគ្នាថា ប្រហែលជា២-៣ ខែនេះពួកគាត់រកកម្រៃបានគ្រាន់បើ ដោយសារមានភ្ញៀវបរទេសមកកម្សាន្តច្រើនជាងមុនមិនទាន់គិតពីភ្ញៀវក្នុងស្រុកជាច្រើនទៀតផង។
កញ្ញា សុធារ៉ា ក្នុងចំណោមអាជីវករលក់ដូរជាច្រើនទៀតបានឲ្យដឹងថា រូបនាងបានលក់ម្ហូបអាហារនិងភេសជ្ជ:យូរឆ្នាំហើយ ប៉ុន្តែពុំសូវឃើញមានភ្ញៀវជាជនបរទេសច្រើនដូចពេលនេះទេហើយលក់ក៏មិនសូវដាច់។ តែប៉ុន្មានខែមុននេះ មានជនបរទេសច្រើនជាពិសេសកាលពីរដូវមានភ្លៀងច្រើន ពេលនោះនាងលក់ដាច់ខ្លាំង។

អ្នកភូមិដែលមានវ័យចាស់ៗបានលើកឡើងថា ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំ ត្រូវបានអ្នកស្រុកសម័យមុនតែងតែហៅហ្វូងប្រជៀវទាំងនោះថា ជាកងទ័ពប្រជៀវដ៏ក្លាហានពីព្រោះការហោះហើររបស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាសនៅចន្លោះម៉ោង ៥:៣០ នាទី ដល់ម៉ោង ៦:១៥ នាទីល្ងាច។ បច្ចុប្បន្នតំបន់នេះត្រូវបានមន្ទីរទេចរណ៍ដាក់បញ្ចូលជាប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតក្នុង ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ មានចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានសក្តានុពលជាច្រើនមានដូចជា ទេសភាពភ្នំ ទីសក្ការៈបូជា ល្អាងធម្មជាតិ ល្អាងប្រជៀវ ចម្លាក់ពុទ្ធប្បវត្តិ ប្រវត្តិសាស្ត្រខ្មែរក្រហមជាដើម។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាងរូងភ្នំជាច្រើនសរុបទាំងអស់ចំនួន ១២ រួមមាន៖១.ល្អាងផ្កាស្លា ២.ល្អាងគក់ទ្រូង ៣.ល្អាងខ្យល់ ៤.ល្អាងតែងខ្លួន ៥.ល្អាងល្ខោន ៦.ល្អាងជ្រៃ ៧.ល្អាងពេជ្រ ៨.ល្អាងខ្វែង ៩.ល្អាងប្រេង ១០.ល្អាងស្ថានីយឬល្អាងធំ ១១.ល្អាងក្បាលខ្មោច ១២.ល្អាងប្រចៀវ។ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមានតែល្អាងផ្កាស្លា និងល្អាងល្ខោន។

លោកបន្តទៀតថា ខេត្តបាត់ដំបងក្រៅពីតំបន់គោលដៅភ្នំសំពៅ ក៏មានគោលដៅទេសចរណ៍ជាច្រើននិងមានសន្តិសុខសុវត្ថិភាពល្អ ទើបពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរហក់ឡើងជាបន្តបន្ទាប់។ ចំនួនភ្ញៀវទេសចរអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានភ្នំសំពៅមានជាមធ្យមប្រមាណជាង ១,៥០០ នាក់ក្នុងមួយខែ។ ចំពោះរដូវមានភ្លៀងច្រើនចន្លោះខែមករា ដល់មីនា មានរហូតដល់ជាង ៣,០០០ នាក់ក្នុងមួយខែ។
ខេត្តបាត់ដំបងមានរមនីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្នរួមមាន ១-រមណីយដ្ឋាន ប្រាសាទបាណន់ ២-រមណីយដ្ឋាន ភ្នំសំពៅ ៣-រមណីយដ្ឋាន ប្រាសាទឯកភ្នំ ៤-រមណីយដ្ឋាន អាងកំពីងពួយ ៥-រមណីយដ្ឋាន ចំការស្វាយ ៦-រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន ៧-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក ៨- រមណីដ្ឋាននគរជុំភ្នំព្រឹក ៩-រមណីយដ្ឋាន ភ្នំកំពូល ១០-រមណីយដ្ឋាន ចំការធុរេនអូរតង ១១-រមណីយដ្ឋាន វាលចម្បាំង ខេមសាយ ១២-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ១៣-សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ១៤-មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ ១៥-រមណីយដ្ឋាន ស្ទឹងក្រញូង ១៦-គោលដៅទេសចរណ៍ ស្ទឹងថ្វាក ១៧-រមណីយដ្ឋានចំការមៀន ១៨-រមណីយដ្ឋានអូរទទា ត្រជាក់ចិត្ត ១៩-គោលដៅទេសចរណ៍ វត្តភ្នំចំបាំង ២០-មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល ២១-ផ្ទះផ្កា Begonia ២២- សួន ផ្កា ច្បារមាត់ស្ទឹង ២៣-សួនផ្កា ភ្នំសំពៅ ២៤-សួនផ្កាឈើទាល រួមនឹងតាមវត្តអារាមដែលជាគោលដៅទេសចរណ៍ទូទាំងខេត្តផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ






-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស