ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ឆ្នាំ២០២៣ បាតុភូតរន្ទះបាញ់បណ្ដាលឱ្យមានស្លាប់និងរបួស១៤៣នាក់ កើនឡើងជាងឆ្នាំ២០២២
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះថា កាលពីឆ្នាំ២០២៣ បាតុភូតរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសចំនួន១៤៣នាក់ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានត្រឹម១២១នាក់ប៉ុណ្ណោះ។

លោកបានបន្តថា ឆ្នាំ២០២៣រន្ទះបាញ់បានកើតឡើងចំនួន១៤៣លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន១៦ខ្នងស្លាប់មនុស្ស៨៤នាក់ និង របួស៥៩នាក់ និងងាប់គោក្របីចំនួន១០៧ក្បាល ខណៈឆ្នាំ២០២២កន្លងទៅរន្ទះបាញ់កើតឡើងចំនួន ១១០ លើក បណ្ដាលឲ្យខូចខាតផ្ទះសម្បែង ២៣ ខ្នង ស្លាប់មនុស្ស ៦៣ នាក់ និងរងរបួស ៥៨ នាក់ ព្រមទាំងងាប់គោក្របី ៩០ ក្បាល។

លោក សុទ្ធ គឹមកុលមុនី ធ្លាប់បានលើកឡើងថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះនៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញឹកញាប់ ដើម្បីទប់ស្កាត់កុំឱ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀត ពិសេសបំពាក់នៅខេត្តចំនួន ៣ មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ។
លោកបានបន្ថែមទៀតថា មុននឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ នឹងចុះទៅសិក្សានៅខេត្តប្រឈមខ្ពស់ទាំងនោះជាមុនសិន ដើម្បីពិនិត្យមើល និងវាយតម្លៃពីតម្រូវការជាក់ស្ដែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


