Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​យក​ទិវា​នៃ​ក្តី​ស្រ​លាញ់ទៅ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ក្នុង សង្គម​វិញ​

បានផុស

នៅ

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អំពាវនាវ​ដល់​យុវជន​ខ្មែរ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​ឈាន​ចូលដល់​ថ្ងៃទី​១៤​កម្ភៈ​នេះ​ ទៅ​គោរព​ស្រលាញ់​ឪពុកម្ដាយ ​ក្រុម​គ្រួសារ​និង​ជនរងគ្រោះ​នៅក្នុង​សង្គម​វិញ​ជាជាង​ទៅ​ប្រព្រឹត្តិ​នូវ​ទង្វើ​មិន​គប្បី​ផ្សេងៗ​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​និង​សេចក្តី​ថ្លៃ​ថ្នូរ​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​។​

យោងតាម​សេចក្តីអំពាវនាវ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​ទិវា​នៃ​ក្តី​ស្រលាញ់​បាននឹងកំពុង​ជ្រាប​ចូលមកក្នុង​សង្គមជាតិ​កម្ពុជា​ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​បណ្ដាល​ឲ្យ​មនុស្ស​មួយចំនួន​បានទទួល​យក​និង​ប្រើប្រាស់​ដោយ​ភាព​ភាន់ច្រឡំ​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តថា ​ក្នុង​បរិការណ៍​នេះ​ ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​វប្បធម៌​ប្រពៃណី​ដែលជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​ព្រមទាំង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ​និង​ឥទ្ធិពល​នៃ​វប្បធម៌​ទំនៀមទម្លាប់​ពីខាងក្រៅ​ដើម្បី​បន្ស៊ីចូលទៅក្នុង​ឥរិយាបថ​និង​បរិបទ​នៃ​សង្គម​របស់​មនុស្ស​ក្នុង​គោលដៅរក្សា​ឲ្យ​បាន​នូវ​អត្តភាពជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែលមាន​វ័យចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយនៅ​ទ្វីបអាស៊ី​នេះ​។​

ក្រសួង​បាន​ណែនាំ​ថា​ ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា​គួរ​ជា​ឱកាស​ក្នុងការ​ចែកចាយ​និង​ធានា​នូវ​ក្តី​ស្រ​ឡាញ់​ប្រកបដោយ​ភាពទូលំទូលាយ​ និង​សន្តាន​ចិត្ត​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​មាន​ជាអាទិ៍​ក្រុមគ្រួសារ​ ឪពុកម្ដាយ​ ប្ដី​ប្រពន្ធ​ កូនចៅ​ និង​ចំពោះ​អ្នក​ដែល​មាន​នៅក្នុង​សង្គម​ជាមួយគ្នា​ដូចជា ​ជនពិការ​កុមារ កំព្រា​និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ជាដើម​ ក្រោមរូបភាព​ការជួបជុំ​ពិភាក្សា​គ្នា ​ឬ​ទទួលទាន​អាហារ​រួមគ្នា​ដោយ​ក្តី​សោមនស្ស​រីករាយ​ ការសរសេរ​លិខិត​ជូនពរ​ការ​ជូន​អំណោយ​ផ្សេងៗ​ដើម្បី​បញ្ជាក់​ពី​ភាព​កតញ្ញូ​តាធម៌​ ក្តី​ស្រលាញ់​និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ចំពោះ​អ្នកមាន​គុណ​បុព្វការី​ជន​និង​ចំពោះ​សង្គមជាតិ​។​

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សូម​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល​សមត្ថកិច្ចពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​យុវជន​សូម​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ពន្យល់​ណែនាំក្រើនរំលឹក​ដល់​បងប្អូន​កូន​ចៅ​ក្នុង​គោលបំណង​ប្រើប្រាស់​ទិវា​នេះ​ឲ្យ​ស្រប​តាម​គន្លងប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ​ដើម្បី​កិត្តិយស​និង​ភាពថ្លៃថ្នូរ​របស់​គ្រួសារ​ពិសេសដើម្បី​រួម​ចំ​ណែ​ក​លើកកម្ពស់​កិត្យានុភាព​នៃ​សង្គម​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម