ព័ត៌មានជាតិ
មន្ត្រីACU ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរួមចំណែកសំខាន់បង្ការ ទប់ស្កាត់អំពើពុករលួយ
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្ការ និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយជាមុន។ នេះជាការអះអាងរបស់លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។

មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ថែមពីនេះ មន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ។

បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានលើកឡើងដូច្នេះថា «ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកបង្ការ ទប់ស្កាត់អំពើពុករលួយទុកជាមុន»។
លោក ញីវ បញ្ញារិទ្ធ បានឱ្យដឹងថា រាប់ចាប់ពីថ្ងៃទី១ រហូតដល់ត្រឹមព្រឹកថ្ងៃទី១៥ ខែមករានេះ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៥ ៥៤៩រូប ស្មើនឹង ៨៥.០៦ភាគរយនៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩រូប។

ជុំវិញលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំនេះ ត្រូវបានលោកប្រធាននាយកដ្ឋាន វាយតម្លៃខ្ពស់ ដោយចាត់ទុកថា ការប្រកាសនេះមានល្បឿនលៀនលើសពីការរំពឹងទុក បើប្រៀបធៀបនឹងការប្រកាសកន្លងមក។ លោក ថា លទ្ធផលនេះ អាចសម្រេចទៅបានល្អប្រសើរ ដោយសារមានកិច្ចសហការយ៉ាងល្អពីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់របស់បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៥ ខែមករានេះ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង ១០០ភាគរយហើយនោះ រួមមាន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាធម្មនុញ្ញ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី ព្រះសីហនុ បាត់ដំបង រតនគិរី បន្ទាយមានជ័យ ស្ទឹងត្រែង កោះកុង និងខេត្តឧត្តរមានជ័យ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


