ព័ត៌មានជាតិ
មន្ត្រីនគរបាលពីររូបថ្នាក់ឧត្តមសេនីយ៍ ត្រូវបាន ACU ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយពាក់ព័ន្ធករណីស៊ីសំណូកពីក្រុម Online Scam
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនសំណុំរឿងពុករលួយប្រព្រឹត្តដោយមន្ត្រីនគរបាលចំនួនពីររូប ថ្នាក់ឧត្តមសេនីយ៍ ទៅស្ថាប័នតុលាការ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ តាមការបញ្ជាក់ឱ្យដឹងពីលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីនគរបាលជាន់ខ្ពស់ទាំងពីរនោះ គឺឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ដែលជាអគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងនគបាលរាជធានីភ្នំពេញ។

ក្រៅពីមន្ត្រីនគរបាលខាងលើ ក៏មានជនសង្ស័យចំនួន២នាក់ទៀត បានជាប់ពាក់ព័ន្ធក្នុងករណីនេះ គឺប្រពន្ធរបស់លោកស្នងការរង សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ក៏នឹងត្រូវបញ្ជូនទៅកាន់តុលាការនារសៀលនេះជាមួយគ្នាដែរ បន្ទាប់ពីអ្នកទាំង៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦មក។
មូលហេតុឈានដល់ការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ត្រូវបានលោក សយ ច័ន្ទវិចិត្ត ប្រាប់កម្ពុជាថ្មី ថា ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា និងឧត្តមសេនីយ៍ទោ សរ សំណាង ព្រមទាំងជនសង្ស័យ២នាក់ទៀតមានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើសម្អាតប្រាក់ ក្រោយការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយជាច្រើនថ្ងៃកន្លងមក។ ចំពោះព័ត៌មានលម្អិតជុំវិញករណីនេះ លោក ថា នឹងបង្ហាញនៅពេលក្រោយ។

គួរការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនមន្ត្រី មានទាំងមន្ត្រីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ តួយ៉ាងកាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនអនុប្រធានសាខាគយខេត្តកោះកុងម្នាក់ ដែលល្បីខាងជំរិតទារប្រាក់ពីជនជាតិចិន ចាប់ឡានដឹកទំនិញមិនរើសមុខ ទាំងមានពន្ធ និងគ្មានពន្ធ រួមនឹងបក្ខពួកផ្សេងទៀត ក្រោយរកឃើញថា ទទួលប្រាក់ពុករលួយជាង១លានដុល្លារ។
មិនត្រឹមតែមន្ត្រីដែលបម្រើការងារតាមអង្គភាព និងស្ថាប័ននានានោះទេ សូម្បីតែមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយខ្លួនឯង ក៏ត្រូវបានសាម៉ីអង្គភាពចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការផងដែរ ឱ្យតែរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


