ព័ត៌មានជាតិ
អនុប្រធានគយកោះកុង ត្រូវចាប់ខ្លួនក្រោយរកឃើញលុយពុករលួយជាង ១លានដុល្លារ សហការទូទាត់ក្នុងគណនីប្រពន្ធទី៧
លោក ម៉ៅ សាន់សូនា អនុប្រធានគយ និងរដ្ឋាករខេត្តកោះកុង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញ ប្រាក់ពុករលួយជាង ១លានដុល្លារ ដោយមានគណនីធនាគារចំនួន៦ ក្នុងនោះប្រើទាំងគណនីធានាគាររបស់ប្អូន កូនប្រុសស្រី និងប្រពន្ធក្រៅច្បាប់ទី ៧ផង។ នេះបើយោងតាមឯកសាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានហ្វេសញូវ នៅថ្ងៃទី២៩ មីនា ឆ្នាំ២០២៦។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ACU បានបង្កើតក្រុមស៊ើបអង្គេតជាច្រើនក្រុមខុសៗគ្នា ដើម្បីស៊ើបអង្គេតអំពើពុករលួយរបស់មន្ត្រីគយ និងរដ្ឋាករខេត្តកោះកុង។ រយៈពេលជាង ៣សប្តាហ៍ ការស៊ើបអង្គេតមានលទ្ធផលជាក់ស្តែង ដោយរកឃើញភស្តុតាងរាប់រយករណី ក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានប្រមូលភស្តុតាងថា មានរថយន្តដឹកទំនិញ ៨២៩គ្រឿង ស្មើនឹង ៣ ០០០ក្បាលឡាន ដែលលោក ម៉ៅ សាន់សូនា បានទារ និងទទួលប្រាក់ជាការបង់ខែក៏មាន។ ជាភស្តុតាង ACU មានទាំងលេខឡាន ឈ្មោះម្ចាស់ទំនិញ និងទឹកប្រាក់ដែលបានប្រគល់មកឱ្យលោក ម៉ៅ សាន់សូនា។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ចាប់តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ACU បានរកឃើញ លោក ម៉ៅ សាន់សូនា ទារ និងទទួលប្រាក់ដោយខុសច្បាប់ពីក្បាលរថយន្តនានា ចំនួន ៨០១ ៧១២ ដុល្លារអាមេរិក។ ទន្ទឹមនេះ លោក ម៉ៅ សាន់សូនា នៅមានសល់ប្រាក់ ៣០ម៉ឺនដុល្លារទៀត ដែលលាក់ទុករយៈកាលមានកំណត់ដើម្បីយកការប្រាក់នៅក្នុងធនាគារ។

នៅទីបំផុត ទឹកប្រាក់ជាង ១លានដុល្លារនេះ ម៉ៅ សាន់សូនា បានទទួលស្គាល់ មិនមានប្រកែកទៀតទេក្នុងកំណត់ហេតុស្តាប់ចម្លើយលើកទី ២២១ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ទៅលើភស្តុតាង ដែល ACU បានរកឃើញ។
ក្រុមស៊ើបអង្គេត ផ្សេងៗទៀតរបស់ ACU ក៏បានរកឃើញលោក ម៉ៅ សាន់សូនា នៅបន្តទាក់ទងក្រុមអនឡាញស្កេម (Online Scam) ដែល លោក ម៉ៅ សាន់សូនា ធានាបើកផ្លូវក្រៅពីផ្លូវជាតិលេខ ៤៨ ពីម៉ឺនជ័យ ទៅប៉ោយប៉ែត ដើម្បីដឹកទូរសព្ទ ៧,០០០ គ្រឿង កុំព្យូទ័រ ២០០គ្រឿង ជាថ្នូរនឹងប្រាក់សំណូក ៣ ៥០០ដុល្លារ។
ជាមួយគ្នានេះ ក្រុមមស៊ើបអង្កេតផ្ទៃក្នុង ACU បានរកឃើញអ្នកដែលត្រូវមកស្តាប់ចម្លើយមួយចំនួន បានរត់ការខុសៗគ្នា ក្នុងនោះអនុប្រធានសាខាគយ និងរដ្ឋាករ មួយរូប បានផ្ដល់លុយចំនួន ២០ ០០០ដុល្លារ ឱ្យមន្ដ្រី ACU មួយរូប (ឈ្មោះ ជឹម អូន) ដើម្បីបិទសំណុំរឿងរបស់ខ្លួននៅ ACU៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


