ព័ត៌មានជាតិ
មកស្គាល់ឈ្មោះ និងទីតាំងគ្រឹះស្ថានបណ្តុះបណ្តាលជំនាញរថយន្តទាំង ៣០ ទូទាំងប្រទេស
បច្ចុប្បន្នមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្តុះបណ្តាលជំនាញរថយន្តប្រមាណ ៣០ កន្លែងនៅទូទាំងប្រទេស ស្ថិតក្រោមឱវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែមករា នេះថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្តុះបណ្តាលជំនាញរថយន្តប្រមាណ ៣០ កន្លែង ក្នុងនោះមាន គ្រឹះស្ថានសាធារណៈចំនួន ២៦ សាលា គ្រឹះស្ថានឯកជន ១ សាលា និងគ្រឹះស្ថានអង្គការក្រៅរដ្ឋាភិបាល ៣ សាលា។

គ្រឹះស្ថានសាធារណៈចំនួន ២៦ គ្រឹះស្ថានរួមមាន
១. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានទីតាំងរាជធានីភ្នំពេញ
២. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានទីតាំងនៅរាជធានីភ្នំពេញ
៣. វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ មានទីតាំងនៅរាជធានីភ្នំពេញ
៤. វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ មានទីតាំងនៅរាជធានីភ្នំពេញ
៥. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង មានទីតាំងនៅបាត់ដំបង
៦. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង មានទីតាំងនៅបាត់ដំបង
៧. វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានទីតាំងនៅបាត់ដំបង
៨. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ មានទីតាំងនៅខេត្តតាកែវ
៩. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត មានទីតាំងនៅខេត្តកំពត
១០. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានទីតាំងនៅខេត្តស្វាយរៀង
១១. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មានទីតាំងនៅខេត្តក្រចេះ
១២. វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ
១៣. វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជាចិនខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ

១៤. វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានទីតាំងនៅខេត្តសៀមរាប
១៥. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានទីតាំងនៅខេត្តកំពង់ចាម
១៦. វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានទីតាំងនៅខេត្តពោធិ៍សាត់
១៧. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានទីតាំងនៅខេត្តកំពង់ធំ
១៨. វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានទីតាំងនៅខេត្តបន្ទាយមានជ័យ
១៩. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានទីតាំងនៅខេត្តកំពង់ស្ពឺ
២០. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង មានទីតាំងនៅខេត្តកោះកុង
២១. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង មានទីតាំងនៅខេត្តកំពង់ឆ្នាំង
២២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន មានទីតាំងនៅខេត្តកណ្តាល
២៣. វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង មានទីតាំងនៅខេត្តព្រៃវែង
២៤. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានទីតាំងនៅខេត្តប៉ៃលិន
២៥. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ មានទីតាំងនៅខេត្តឧត្តរមានជ័យ
២៦. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ។

ចំណែកវិស័យឯកជនមាន១ គ្រឹះស្ថានគឺ វិទ្យាស្ថានបច្ចេកទេសជួសជុលរថយន្ត មានទីតាំងនៅរាជធានីភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាល មានចំនួន ៣ គ្រឹះស្ថាន៖ ១. វិទ្យាស្ថាន ប៉េ អេស អ៊ី នៅរាជធានីភ្នំពេញ ទី២. សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ មានទីតាំងនៅរាជធានីភ្នំពេញ និង ទី៣. សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ។
លោក កត្តា អ៊ន បានវញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលទាំងនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាញរថយន្តដោយសារជំនាញនេះមានតម្រូវការទីផ្សារខ្ពស់ ស្របពេលចំនួនការ៉ាស់ជួសជុលរថយន្តកំពុងមានការកើនឡើង និងរីកដូចផ្សិតដែលបានស្រូបទាញកម្លាំងពលកម្មបានយ៉ាងច្រើនជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានបន្តទៀតថា ជំនាញផ្នែករថយន្តនេះត្រូវបានដាក់បញ្ចូលទៅក្នុងជំនាញទាំង ១០ នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណ ១ លាន ៥ សែននាក់របស់រាជរដ្ឋាភិបាល ដែលបានបើកវគ្គជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណជាង ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ក្រៅពីនេះមាន មុខជំនាញ សំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិកបរិក្ខារត្រជាក់ និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម និង ធុរកិច្ចនិងព័ត៌មាន។

លោក កត្តា អ៊ន បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ សូមប្រញាប់មកចុះឈ្មោះចូលរៀន ព្រោះវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់ទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬកម្មករ-និយោជិតដែលមានបំណងចង់រៀនជំនាញបន្ថែមក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភ ដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ