Connect with us

ព័ត៌មានជាតិ

បណ្ឌិត គី សេរីវឌ្ឍន៍ ៖ ការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងផ្ដល់ប្រយោជន៍ ៣

បានផុស

នៅ

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើក​ឡើង​ថា ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន រវាង​ប្រទេស​កម្ពុជា​-​ចិន ២០២៤ នេះ បាន​ផ្ដល់​ផលប្រយោជន៍​ចំនួន ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កម្ពុជា​ថ្មី ក្នុង​កម្មវិធី​វេទិកា​អ្នក​ជំនាញ ក្រោម​ប្រធានបទ «២០២៤ ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន នឹង​ហុច​ផ្លែផ្កា​អ្វីខ្លះ​ដល់​ប្រទេស​ទាំងពីរ​?» កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ នេះ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ចំនួន ៣។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ លើកឡើង​បន្ត​ថា ផលប្រយោជន៍​ចំនួន ៣ ដែល​ទទួល​បាន​តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន រវាង​ប្រទេស​កម្ពុជា​-​ចិន នេះ រួមមាន ៖

ទី១ការ​ផ្លាស់ប្ដូរ នៃ​អ្នកជំនួញ

អ្នកជំនួញ អាច​ធ្វើ​ដំណើរ​ទៅវិញទៅមក រៀន​សូត្រ​ពី​គ្នា មើល​អំពី​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់(Supply Chain) មើល​អំពី​មូលដ្ឋាន នៃ​ការ​ផលិត ទីផ្សារ និង​អាច​រៀន​ពី​បទ​ពិសោធន៍​យក​មក​រៀបចំ​នៅ​ក្នុង​ស្រុក។

ទី២ការ​ផ្លាស់ប្ដូរ​អ្នក​វិនិយោគ

ការ​ផ្លាស់ប្ដូរ​អ្នក​វិនិយោគ អាច​នឹង​ផ្ដល់​ឲ្យ​លំហូរ​ទុន​វិនិយោគ​ចូល​មក​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន សម្រាប់​ជា​ប្រភព នៃ​ផលិតកម្ម​របស់​កម្ពុជា។ សម្រាប់​បច្ចុប្បន្ន កម្ពុជា ជា​ប្រទេស​កំពុង​ចាប់​យក​នូវ​វិស័យ​ឧស្សាហកម្ម​ជា​ចម្បង។ ចំពោះ​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​ចិន​វិញ គឺជា​ឧស្សាហកម្ម​មួយ​ចាប់ផ្ដើម​មាន​ថ្លៃដើម​ខ្ពស់​ឡើងៗ ហើយ​ពិបាក​នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។ ដូច្នេះ កម្ពុជា ក៏​ជា​ប្រទេស​មួយ​អាច​ស្រូប​យក​ការ​វិនិយោគ​ពី​ចិន​ដែរ ដែល​គេ​ហៅថា «ការ​បង្វែរ​ទិស​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​(Supply Chain) នៃ​មូលដ្ឋាន​ផលិតកម្ម​មក​កម្ពុជា​»។ បន្ថែម​នោះ ប្រទេស​កម្ពុជា គឺ ទី​១-មាន​ថ្លៃដើម​ទាប ចំណាយ​ក្នុង​ការ​រស់នៅ​ក៏​ទាប។ ទី២-រដ្ឋាភិបាល កំពុង​តែ​បង្កើន​ជំនាញ​ដែល​មាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ទៅ ១ លាន ៥ សែន​នាក់ នេះ​គឺជា​គោលនយោបាយ​មួយ​ត្រៀម​សម្រាប់​ទាញ​វិនិយោគ​មក។ ដូច្នេះ ការ​ប្រារព្ធ​ពិធី​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន បាន​ត្រៀមខ្លួន​រួច​ជាស្រេច។

ទី៣លំហូរ​ភ្ញៀវ​ទេសចរ ក៏​ជា​ប្រភព នៃ​ការ​បង្ហូរ​លុយ និង​បង្ហូរ​ហិរញ្ញវត្ថុ ចូល​មក​ប្រទេស​កម្ពុជា​ដែរ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ លើកឡើង​បន្ថែម​ថា «ក្រៅពីនោះ ខ្ញុំ គិត​ថា វា​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​មួយទៀត គឺ​រវាង​អ្នក​ជំនាញ និង​អ្នក​ជំនាញ ព្រោះ​អ្នក​ជំនាញ និង​អ្នក​ជំនាញ សាស្ត្រាចារ្យ និង​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និង​អ្នកវិទ្យាសាស្ត្រ សុទ្ធតែជា​ប្រជាជន​ដូចគ្នា អញ្ចឹង​នៅពេលដែល​គាត់​ហូរ​ចូលមក គាត់​នឹង​អាច​ចែករំលែក​បទពិសោធន៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​គាត់​»

លោក​បណ្ឌិត បញ្ជាក់​ថា សម្រាប់​ការ​អភិវឌ្ឍ​ត​ភ្ជាប់​រវាង​អ្នក​វិនិយោគ អ្នកជំនួញ និង​ភ្ញៀវ​ទេសចរ នោះ នឹង​ជឿ​ថា ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​មុខ​លេច​មាត់​នៅ​លើ​សកលលោក​កាន់តែ​ធំ ហើយ កម្ពុជា ក៏​នឹង​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​របស់​ចិន​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន។

គួរ​ជម្រាប​ថា ប្រទេស​កម្ពុជា​-​ចិន បាន​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ នៅ​បរិវេណ​ព្រះ​លានជល់ដំរី ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤ នេះ រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ និង​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ភាគី​ចិន ក្រោម​អធិបតីភាព សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី សូឡី (Li Shulei) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រី​ឃោសនាការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​ចិន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥១ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម