Connect with us

ព័ត៌មានជាតិ

អ្នកធ្វើដំណើរ សម្ដែងការអរគុណចំពោះ រដ្ឋាករទឹក ដែលជួសជុលផ្លូវឱ្យល្អឡើងវិញ

បានផុស

នៅ

អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងព្រំប្រទល់ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងការអរគុណដល់អង្គភាពរដ្ឋាករទឹក ដែលបានចាត់មន្ត្រីជំនាញមកជួសជុលផ្លូវឱ្យបានល្អស្អាតឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពី លោក គង់ ចិន ជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងខាងលើបានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកមានក្តីរីករាយពេលបានឃើញក្រុមមន្ត្រីជំនាញមកពីអង្គភាពរដ្ឋករទឹករាជធានីមកជួសជុលផ្លូវដែលអង្គភាពខ្លួនបានមកជីកដាក់ប្រពន្ធ័ទឹកស្អាតរួចទុកចោលដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅពេលយប់ ដោយយថាហេតុ។

ជាក់ស្តែង ក្នុងអំឡុងសប្តាហ៍ទី២ នាដើមខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋបានសុំឱ្យ កម្ពុជាថ្មី ជួយធ្វើការផ្សព្វផ្សាយព័ត៌មានទៅដល់អង្គភាពរដ្ឋករទឹកឱ្យចាត់មន្ត្រីជំនាញមកជួសជុលផ្លូវដែលខ្លួនជីកដាក់ប្រពន្ធ័ទឹកស្អាតបានល្អឡើងវិញ និងចៀសវាងកើតមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរពេលយប់។ មួយវិញទៀត មកដល់ថ្ងៃទី ២៦ ខែមករានេះ ក៏ស្រាប់តែអង្គភាពរដ្ឋាករទឹក បានចាត់មន្ត្រីជំនាញ មកជួសជុលបានប្រសើរឡើងវិញហើយ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម