Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ រុស្សីផ្តល់អាហារូបករណ៍​ដល់និស្សិតកម្ពុជា ៤០ នាក់ទៅបន្តការសិក្សានៅប្រទេសខ្លួន

បានផុស

នៅ

សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបការណ៍ដល់និស្សិតកម្ពុជាប្រមាណ៤០នាក់ឱ្យទៅបន្តការសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សី។

លោក ផន បុរី ជំនួយការនាយិការមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី មានប្រសាសន៍នៅរសៀលថ្ងៃទី២៩មករា ថា និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីចាប់ពីកម្រិតបរិញ្ញាបត្រដល់បណ្ឌិតដោយសិក្សាទៅលើជំនាញវិស្វកម្មយន្តហោះ​ ស្ថាបត្យកម្ម ​សំណង់ស៊ីវិល វេជ្ជសាស្ត្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ផ្នែកវប្បធម៌ សិល្បៈ ដូចជាការដឹកនាំភាពយន្ត និងផលិតនិពន្ធជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្នុងចំណោមមុខវិជ្ជាទាំងនោះមុខវិជ្ជាដែលមានការពេញនិយមសម្រាប់និសិត្សខ្មែររួមមាន សំណង់ស៊ីវិល ថាមពលនុយក្លេអ៊ែរ និងវិស្វកម្មយន្តហោះជាដើម។ លោកបានបន្តទៀតថា ការសិក្សានៅរុស្សីទាមទារឱ្យនិស្សិតមានសុខភាពល្អមិនមានជំងឺអេដស៍ ថ្លើម និងរបេង ហើយបើចេះភាសាអង់គ្លេសខ្លះរិតតែប្រសើរ ហើយមុននឹងចេញ
ទៅសិក្សាតម្រូវឱ្យនិស្សិតរៀនភាសារុស្សីជាមុនសិន។

លោកបានបន្ថែមថា អាហារូបករណ៍ដែលរុស្សីផ្តល់ឱ្យនិស្សិតរួមមានថ្លៃសិក្សា៣០ដុល្លារក្នុង១ខែរហូតល់សិក្សាចប់។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជាជួយឧបត្ថម្ភចំនួន១៥០ដុល្លារក្នុង១ខែដល់និស្សិត។ ចំណែកក្រសួងអប់យុវជននិងកី
ឡា ចេញថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅសិក្សានៅប្រទេសរុស្សី ពេលវិលត្រឡប់មកវិញចេញដោយខ្លួនឯងឬនិស្សិតអាចស្នើសុំរដ្ឋាភិបាល។​ លើសពីនេះនិស្សិតត្រូវចេញស្នាក់ដោយខ្លួនឯងក្នុង១ខែ៥ដុល្លារ។

លោក ផន បុរី បានអំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅ សហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅ
មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីត្រៀមភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សា
នៅ រុស្សី។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់២០២៣ រុស្សីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឱ្យទៅបន្តការសិក្សានៅ តាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សីប្រមាណជាង ៨០០០នាក់ ក្នុងនោះមានប្រមាណ ៨០០០នាក់ បានបញ្ចប់ការសិក្សា និងប្រមាណជិត ៥០០នាក់កំពុងសិក្សានៅប្រទេសរុស្សី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម