ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យអភិរក្សការផលិតអំបិល ជាទំនិញយុទ្ធសាស្ត្រ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានណែនាំឱ្យមន្ត្រីរាជរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្សដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ដែលជាកេរ្ដិ៍ដំណែលពីដូនតា និងជំរុញការផលិតអំបិល ដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ។

ក្រៅពីនេះ សម្ដេចក៏ណែនាំឱ្យអាជ្ញាធរ មានវិធានការដោះស្រាយ បញ្ហាដីស្រែអំបិល ដែលមិនមានសក្ដានុពលផងដែរ។
របាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា នៅឆ្នាំ២០២៣ ខេត្តកំពត និងកែប ផលិតអំបិលបានសរុបចំនួន ៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក្នុងនោះលក់ចេញបានជាង ៦ ម៉ឺនតោន (៦៤ ៧៣២)។

ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។
ចំណែកក្រុមផលិតមានចំនួន១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨,៤៨៤ តោន និងខេត្តកែបផលិតបាន ៣,៤១៩តោន៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់