ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៤ ទេសចរមកលេងខេត្តបាត់ដំបងស្ទុះងើបឡើងវិញ
វិស័យទេសចរណ៍ខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤ បានទាញកំណើនខ្ពស់ឡើងវិញ ក្រោយអាជ្ញាធរខេត្តបានបំពេញកង្វះខាតលើចំណុចអវិជ្ជមានមួយចំនួនលើស្រុកចំនួន ៦ ក្នុងអំឡុងខែកក្កដាឆ្នាំ២០២៣កន្លងទៅ។ ក្នុងនោះមានដូចជា ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុកសង្កែ, ស្រុករតនមណ្ឌល និងស្រុកសំឡូត ដែលខាងក្រសួងទេសចរណ៍ ស្វែងរកឃើញចំណុចអវិជ្ជមានក្នុងការខ្វះចន្លោះ ជាហេតុធ្វើឲ្យកំណើនភ្ញៀវទេសចរថយចុះយ៉ាងគំហុក។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្រោយពីបានបំពេញកង្វះខាតលើចំណុចអវិជ្ជមានមួយចំនួនខាងលើនេះបានប្រសើរឡើងវិញ ខេត្តបាត់ដំបងបានទទួលបានកំណើនភ្ញៀវតាមការរំពឹងទុក។
ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណៃជាតិ ចិន វៀតណាម រយះពេល ៣ ថ្ងៃ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,១៩០នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន ៨៨,៥៧២ នាក់ កើនឡើង ១៥.៧៩ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦.៤ ៩៤នាក់ ភ្ញៀវអន្តរជាតិ ចំនួន ៨៧៤នាក់ កើនឡើង ២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ចំនួន៦៩៦នាក់ ។
លំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងប្រៀបធៀបពីរឆ្នាំចុងក្រោយនេះ ក្នុងឆ្នាំ២០២២ មានចំនួន ៥៥៥,២៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៨, ៤៦៩នាក់ ខណៈឆ្នាំ ២០២៣ ភ្ញៀវទេសចរសរុបមានត្រឹមតែ ៣០៣,២៦១ នាក់ ប៉ុណ្ណោះ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៥,៦៧៥ នាក់ផង។
ក្នុងស្ថានភាពនៃការធ្លាក់ចុះកំណើនភ្ញៀវទេសចរលើទឹកដីខេត្តបាត់ដំបង ដែលជំរុញឲ្យមន្ត្រីជំនាញក្រសួងចុះអង្កេតស្រាវជ្រាវទៅលើគោលដៅស្រុកសំខាន់ៗទាំង ៦ ខាងលើនេះ។


ខេត្តបាត់ដំបង មានសក្តានុពលទាក់ទាញភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ដូចជា ប្រាង្គប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មប្រវត្តិសាស្ត្រសម័យលោកម្ចាស់ និងអាណានិគម។ ក្រៅពីនេះនៅធនធានធម្មជាតិ ភ្នំ ព្រៃព្រឹក្សា បឹងបួរ ស្ទឹង សត្វចតុបាទ សត្វស្លាប គ្រប់ប្រភេទ បង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រធម្មជាតិបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ស្រាវជ្រាវ និងសម្រាកលំហែកាយ។
ខេត្តបាត់ដំបងគឺជាខេត្តដែលមានទឹកដីធំលំដាប់ទី ៥ មានផ្ទៃដី ១១,៧៤៨គីឡូម៉ែត្រការ៉េ មាន ១ ក្រុង ១៣ ស្រុក ១០សង្កាត់ ៩៣ ឃុំ និង ៨៣០ភូមិ ប្រជាជន សរុប ១,៣៣៨,៥៤៤ (ទិន្នន័យ ឆ្នាំ២០២១) ស្មើនឹង ២៩០,១១៩ គ្រួសារ និងមានច្រកព្រំដែនចំនួន ៥ ក្នុងនោះ ច្រកព្រំដែនអន្តរជាតិ ០២ ។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ ខេត្តបាត់ដំបងសរុបមានគោលដៅទេសចរណ៍ ១១៥ ទីតាំង ខណះឆ្នាំ២០២២ មានត្រឹម ១១១ ទីតាំង ក្នុងនោះរមណីយដ្ឋានទេសចរណ៍មាន ២២ ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង គោលដៅទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិករទេសចរណ៍មាន ០៤ ទីតាំង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


